ករណីប្រើអំពើហិង្សា ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ បន្ទាប់ពីឈ្លោះទាស់ទែងពាក្យសម្តីបន្តិចបន្តួច

(ប៉ៃលិន) ៖ មានករណីប្រើអំពើហិង្សា ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ បន្ទាប់ពីឈ្លោះទាស់ទែងពាក្យសម្តីបន្តិចបន្តួច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំនុចផ្លូវចូលរមណីដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្ដប៉ៃលិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ម៉ៅ ឈឹម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនសង្ស័យមាន ឈ្មោះ ស្រួយ ថង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា ។ រីឯសម្ភារៈដែលរងការខូចខាតគឺបែកទូកញ្ចក់ចំនួន០១គ្រឿង ដោយមូលហេតុ ទាស់ទែងពាក្យសម្ដីរវាងគ្នានឹងគ្នាបន្តិចបន្តួច ក៏ឈានដល់ទាញដំបងវាយបំបែកទូតែម្តង ។

ក្រោយបង្កហេតុ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ សហការជាមួយកំលាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន នាំខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង