ករណីចោរឆក់កាបូបបានសម្រេចទៅលើនារីជនជាតិចិនម្នាក់​ បានរងរបួសដៃនិងជើង​ ខណៈពេលដែលធ្វើដំណើរដេីរតាមផ្លូវ​…..

ករណីចោរឆក់កាបូបបានសម្រេច​ នៅបណ្តោយផ្លូវលេខ៦៣​ សង្កាត់បឹងកេងកងទី១​ សរុបជាទ្រព្យសម្បត្តិ​២០០០ដុល្លារជាង​ ពីនារីជនជាតិចិនម្នាក់​ រាជធានីភ្នំពេញ​ ៖​ នារីជនជាតិចិនម្នាក់​ បានរងរបួសដៃនិងជើង​ ខណៈពេលដែលធ្វើដំណើរដេីរតាមផ្លូវ​ ត្រូវជនសង្ស័យមួយក្រុម​ គ្នា ៤នាក់​ ជិះម៉ូតូ​ ២គ្រឿង​ មកធ្វើសកម្មភាពឆក់កាបូបបានសម្រេច​ នៅតាមបណ្តោយផ្លូវលេខ៦៣​ កែងនឹងផ្លូវលេខ២៧៨​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ រួចរត់គេចខ្លួន​ ដោយសុវត្ថិភាពពីកន្លែងកេីតហេតុ​ មិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង ២១​ យប់ថ្ងៃទី ១៦​ ខែកុម្ភៈ​ ឆ្នាំ ២០២០​ នេះ​ ។ តាមការបញ្ជាក់ពីនារីរងគ្រោះ​ ដែលជាជនជាតិចិនខាងលេីបានប្រាប់អោយដឹងថា​ ៖​ កាបូបដែលត្រូវជនសង្ស័យនោះឆក់យកទៅ​ទ្រព្យសម្បត្តិ​ រួមមាន​ (​ លុយ២០០០ដុល្លារ​ .​ ទូរស័ព្ឌមួយគ្រឿង​ កាតធនាគារ​ នឹងសំភារះមួយចំនួនទៀត​ )​ ៕

អត្ថបទដែលជាប់ទាក់ទង