រថយន្តធុនធំដឹកចំណីសត្វបានដាច់កង់ផ្នែកខាងឆ្វេង ធ្លាក់ប្រឡាយអែបផ្លូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង

(កំពង់ឆ្នាំង)៖ រថយន្តធុនធំដឹកចំណីសត្វបានដាច់កង់ផ្នែកខាងឆ្វេង ធ្លាក់ប្រឡាយអែបផ្លូវរងការខូចខាតផ្នែកខាងមុខទាំងស្រុង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅវេលាម៉ោង១២និង១៥នាទីយប់ថ្ងៃទី១៧កក្កដា២០២០ នៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 38 និង 39នៅចំណុចគល់ស្ពានក្រាំងពន្លៃដែលស្ថិតនៅក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា នៅថ្ងៃកើតហេតុមានករណីឧប្បត្តិហេតុរថយន្តយីឌុបភ្លៅ5 បើកធ្លាក់ផ្លូវ បង្កឡើងដោយខ្លួនឯង រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ នៅចំណុចគល់ស្ពានត្រាំពន្លៃ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលរដ្ឋបាលបានឲ្យដឹងនៅកន្លែងកើតហេតុ ថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ ប្រភេទហុីឌុប ពាក់ស្លាកលេខ(ត្បូងឃ្មុំ 4A.0652) បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ5 ពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានដាច់កង់មុខខាងឆ្វេងនិងបានរេចង្កូត ធ្លាក់ប្រឡាយអែបផ្លូវទង្គិចគល់ស្ពាន បណ្ដាលឱ្យក្បាលរថយន្តជ្រមុជចូលទៅក្នុងប្រឡាយអែបផ្លូវរងការខូចខាតយ៉ាងដំណំ នៅក្នុងហេតុការណ៍ខាងលើនេះមិនបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈនិងមនុស្សនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង