អាមេរិកធ្វើការ​ប្រហារ​ជីវិតអ្នកទោស ​ដែល​មិន​ធ្លាប់មាន​ជា​យូរ​មក​ហើយ ​ក្នុង​សប្តាហ៍​នេះ

(អន្តរជាតិ)៖ រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើ​ការ​ប្រហារ​ជីវិត​ជន​ទី​ពីរ​ ក្នុង​សប្តាហ៍​នេះ គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​តុលាការកំពូល បានបើក​ផ្លូវ​ច្បាប់​ឲ្យ​ឃាតករ​រូប​នោះ​ អាច​ត្រូវបាន​ប្រហារ​ជីវិត ។​

ឧក្រិដ្ឋជន Wesley Ira Purkey ត្រូវ​បាន​ប្រហារ​ជីវិត ​តាម​រយៈការ​ចាក់​ថ្នាំ​សម្លាប់​នៅ​ពន្ធនាគារ​សហព័ន្ធ​មួយ​កន្លែង​ក្នុង​រដ្ឋ Indiana ភាគ​កណ្តាល​ប្រទេស ដែលជាការកាត់ទោសប្រហារជីវិតទី២ ក្នុងសប្តាហ៍នេះ ។​ នៅ​មុន​នោះ តុលាការ​ថ្នាក់​ក្រោម​មួយ ​បាន​ចេញ​បទបញ្ជា​ឲ្យ​ផ្អាក​ការ​ប្រហារ​ជីវិត​សិន ដើម្បី​ទទួល​សក្ខីកម្ម​ពី​មេធាវីលោក Purkey ប៉ុន្តែ​តុលាការ​កំពូល​អាមេរិក​បានសម្រេច​លុបចោល​បទ​បញ្ជានោះ​ និង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​ដែល​គ្រោង​ធ្វើ​ កាល​ពី​ថ្ងៃ​ពុធ ។

Supreme Court votes 5-4 for SECOND federal execution this week of ...

លោក Purkey ត្រូវ​បាន​កាត់​ឲ្យជាប់​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​សម្លាប់​ និង​កាត់​ជា​កង់ៗ​យុវតី​ម្នាក់ ​​នៅ​ក្នុង​រដ្ឋ Missouri កាល​ពី​ឆ្នាំ​១៩៩៨ ។ ក្រោយ​មក ​លោក​ក៏​បាន​សារភាព​ថា​ មាន​កំហុស​ចំពោះ​ការ​សម្លាប់​ស្ត្រី អាយុ​ ៨០​ឆ្នាំ ​ម្នាក់ទៀត ។ កាល​ពី​ថ្ងៃ​អង្គារ អាជ្ញាធរ​អាមេរិក​ បាន​ប្រហារ​ជីវិត​លោក Daniel Lewis Lee ដែល​បាន​ក្លាយ​ជា​ជន​ដំបូង ​​ត្រូវ​បានប្រហារ​ជីវិត​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ចាប់​តាំងពី​ឆ្នាំ ​២០០៣​ មក ។

លោក Daniel Lewis Lee អាយុ ៤៧ ឆ្នាំ មកពី​ក្រុង Yukon ​រដ្ឋ​ Oklahoma ត្រូវបានសម្លាប់​ដោយ​ការ​ចាក់​ថ្នាំ នៅ​ពន្ធនាគារ​សហព័ន្ធ ក្នុង​ក្រុង Terre Haute ​រដ្ឋ Indiana ។

Wesley Purkey's execution can proceed after Supreme Court decision

ជនជាប់ចោទ​ឈ្មោះ​ Lee នេះ​ ត្រូវ​បាន​កាត់ទោស​ជា​ផ្លូវការ ​ពី​បទ​ឃាតកម្ម​លើ​ក្រុមគ្រួសារ​មួយ ដែល​មាន​សមាជិក ៣នាក់ ដែល​រួម​មាន​ទាំង​ក្មេងស្រី​ម្នាក់ ​អាយុ ៨ ឆ្នាំផងដែរ កាលពី​ឆ្នាំ ​១៩៩៦​ ៕  

អត្ថបទដែលជាប់ទាក់ទង