កម្លាំងនគរបាល បានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ ប្រកបអាជីកម្មជួញដូរផ្លូវភេទរបស់ជនបរទេសមួយកន្លែង

(ព្រះសីហនុ)៖ នៅមុនពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាល បានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់ ប្រកបអាជីកម្មជួញដូរផ្លូវភេទរបស់ជនបរទេសមួយកន្លែង នៅចំណុចភ្នំខៀវ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការខាងលើ  កម្លាំងឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន ៣១នាក់(ប្រុស ១៦ នាក់ និងស្រី ១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សី  និងនាំយកសាកសួរ និងចាត់ការបន្តតាមនិតិវិធី។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលមូលដ្ឋាន ដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ។
បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ការចុះបង្ក្រាបនេះ បានធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។
លោកបានបន្ងតទៀតថា ក្រៅពីឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័ច្រើននាក់ នគរបាលដកហូតវត្ថុតាងមួយចំនួន ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះ ក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ៕

អត្ថបទដែលជាប់ទាក់ទង