ស្នងការដ្ឋានរាជធានីភ្នំពេញ បដិសេធព័ត៌មានរបស់ Khmer Share ដែលបានចុះផ្សាយថា «ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 »

(ភ្នំពេញ) ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Khmer Share ដែលបានចុះផ្សាយថា«ម្ចាស់ឡានត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 »។

បន្ទាប់ពីទទួលបានពត៌មានថាមានករណីចាប់ជំរិតម្ចាស់រថយន្តម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-4977 ម្ចាស់កម្មសិទ្ធឈ្មោះ ហួនពុធធារីមានទីលំនៅផ្ទះលេខ284AE2Z ផ្លូវ93 សង្កាត់បឹងរាំងខណ្ឌដូនពេញត្រូវបានគេចាប់ជំរិតនោះ សមត្ថកិច្ចបានចុះទៅជួបសាម៉ីខ្លួនដល់លំនៅដ្ឋាននិងរថយន្តហើយគាត់បានបំភ្លឺថាគាត់ជាម្ចាស់រថយន្តហើយពុំត្រូវបានគេចាប់ជំរិតដោយហ្វេសបុកខាងលើចុះផ្សាយឡើយ ហើយសាម៉ីខ្លួនដែលជាម្ចាស់រថយន្តបានបញ្ជាក់យ៉ាងច្បាស់ថា « ការចុះផ្សាយនេះជាព័ត៌មានមិនពិត»

ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកម្ចាស់គណនីហ្វេសបុកដែលបានចុះផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្កភាពចលាចល និងបង្កអសន្តិសុខដល់សង្គមជាតិផងដែរ

អត្ថបទដែលជាប់ទាក់ទង