អ្នកនាង ចាន់ កែវនិមល សូមអោយម្ចាស់រថយន្ត Land Cruiser មកដោះស្រាយជាមួយនឹងអ្នកនាងជាបន្ទាន់
បេីនិយាយពីអ្នកនាង ចាន់ កែវនិមល ត្រូវបានទស្សនិកជន និងមជ្ឈដ្ឋានមហាជនជាច្រេីនបានស្គាល់រួចមកហេីយថា គឺជាពិធីការិនីលំដាប់កំពូលមួយរូប ដែលមានភាពល្បីល្បាញខ្លាំង ក្នុងប្រទេសកម្ពុជា ខណៈរាល់កម្មវិធីលំដាប់ថ្នាក់ពិភពលោកភាគច្រើន គឺមានវត្តមាននាងជានិច្ច ក្នុងការសម្របសម្រួលកម្មវិធី ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ពិធីការិនីដ៏ល្បីរូបនេះ បានមានអារម្មណ៍មិនពេញចិត្តជាខ្លាំងចំពោះហេតុការណ៍វា យ ត ប់ គ្នាមួយមកលេីប្អូនរបស់ខ្លួន ដែលភាគី ប ង្កបានប្រព្រឹត្តិខណៈពេលដែលខ្លួនស្រវឹង ដែលនេះជាទង្វើមួយមិនគួរគម្បី និងមិនគួរឲ្យកេីតមានឡេីងជាបន្តនៅក្នុងសង្គមបច្ចុប្បន្នយេីងនេះនោះទេ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង ចាន់ កែវនិមល បានមានការរៀបរាប់ឲ្យដឹងថា៖
«សម័យនេះហើយ នៅហ៊ា នធ្វើរឿងបែបហ្នឹងទៀតលោក?? ស្រ វឹងបើកមកគៀ បឡានប្អូនខ្ញ៉ំហើយ ចុះមក វា យ ប្អូនខ្ញុំទៀត ខ្ញុំសូមអោយម្ចាស់ឡាន Land Cruiser 2BH-6839 ចូលមកដោះស្រាយជាមួយខ្ញ៉ំជាបន្ទា ន់ 010 999 259។
សូមបងប្អូនមេត្តាជួយស៊ែរបន្តផង រឿងនេះអោយសាម៉ីខ្លួនដែលប្រព្រឹត្តខុសបានដឹងផង មានរឿងនៅក្នុងខណ្ឌសែនសុខ ខណ្ឌដែលអជ្ញាធរខ្លាំងទៀត លោកគិតថាអាចរួចខ្លួនមែន?? បញ្ជាក់: បើមិនដោះស្រាយ ខ្ញ៉ំនឹងបង្ហោះវីដេអូដែលថតបានទាំងអស់ រួមទាំងរូបលោកទៀតផង»។