អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ចុះត្រួតពិនិត្យនឹងណែនាំម្ចាស់អាជីវកម្ម ខារ៉ាអូខេ៣ទីតាំង

(ភ្នំពេញ)៖ កាលពីយប់មិញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានការចូលរួមសហការជាមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ទីតាំងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីអោយពួកគាត់គោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវផ្អាកអាជីវកម្មខារ៉ាអូខេជាបណ្ដោះអាសន្ន និងកែប្រែពីអាជីវកម្មខារ៉ាអូខេ មកជាភោជនីយ៏ដ្ឋានវិញ ។

មន្ត្រីដែលចុះអនុវត្តការងារនេះ បានឲ្យដឹងថាកម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក សហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ និងលោកប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ កាលពីយប់ម៉ិញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យខារ៉ាអូខេ ចំនួន០៣ទីតាំង ក្នុងនោះ៖ ១-ទីតាំងខារ៉ាអូខេ (KTV) សំរឹទ្ធពេជ្រ ដែល មានទីតាំងដីឡូត៍លេខ៧២-៧៤ ផ្លូវ លេខ៥៩៨ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លី សុខខេង ភេទប្រុស ជនជាតិខ្មែរ ។

២-ទីតាំងខារ៉ាអូខេ (KTV) ដាប់បែលយូ (W ) មានទីតាំងផ្ទះលេខ៥០៤ ផ្លូវ លេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានតំណាងម្ចាស់ទីតាំងឈ្មោះ ឡុង ប្រុស ភេទ ជនជាតិខ្មែរ ។

៣-ទីតាំងខារ៉ាអូខេ ឌីអឹម (DM) ដែលមានទីតាំងផ្ទះលេខ៧A ផ្លូវលេខ១១៨ កែងផ្លូវ លេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ ចិន ចត្រ្តា ភេទប្រុស ជនជាតិខ្មែរ ។

ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្ដែង ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មខាងលើ ឲ្យអនុវត្តខ្លឹមសារចំនួន៣ចំណុច ក្នុងនោះ ទី១-ផ្អាកអាជីវកម្មខារ៉ាអូខេជាបណ្ដោ អាសន្ន ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ។

ទី២-ម្ចាស់អាជីវកម្មកំពុងតែ ធ្វើការកែពីអា ជីវកម្មខារ៉ាអូខេ ទៅជាភោជនីយ៏ដ្ឋានវិញនិងទី៣-ប្រសិនបើម្ចាស់អាជីវកម្ម មិនគោរពតាមការណែនាំអាជ្ញាធរមូលដ្ឋាន និងការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ ។

សូមបញ្ជាក់ផងដែរថា ការអនុវត្តនូវការងារខាងលើនេះ ធ្វើឡើងយោងតាមសេចក្ដីជូនដំណឹងលេខ២៦០សជណ .អគខ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការអនុវត្តន៍វិធានការ នានា របស់រាជរដ្ឋាភិបាល ចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកំសាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូធែក) និងបៀហ្គាឌិន និងយោងតាមសេចក្ដីជូនដំណឹងលេខ០៤២/២០ សជណ.ច្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការណែនាំដល់ម្ចាស់ភោជនីដ្ឋាន និងអាហារដ្ឋាន ទាំងអស់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង