អ្នកជំនាញស្នើឲ្យកូរ៉េខាងជើង ធ្វើឲ្យមានតម្លាភាពក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩

(អន្តរជាតិ)៖ ក្រុមអ្នកជំនាញសុខភាពសាធារណៈបានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងព្យងយ៉ាងផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ប្រកបដោយតម្លាភាព អំពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។

អ្នកជំនាញបានផ្តល់ការព្រមានថា ការលាក់បាំងព័ត៌មានលម្អិត អំពីបញ្ហានេះ វានឹងធ្វើឲ្យកាន់តែលំបាកខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ទៅវិញទេ។ មន្ត្រីជំនាញសុខភាពប្រចាំតំបន់អាស៊ីអគ្នេយ៍ដែលមិនបង្ហាញឈ្មោះ បាននិយាយទៀតថា របបកូរ៉េខាងជើង បានបដិសេធន៍មិនបង្ហាញតួលេខជាផ្លូវការ អំពីករណីវិជ្ជមាននៃកូវីដ១៩។

លោកបានបញ្ជាក់ទៀតថា មានការប្រកាសថា គ្មានករណីនៃជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ បើទោះបីជាប្រទេសជិតខាងបានកើតឡើងនូវករណីនេះ និងមានចំនួនអ្នកស្លាប់កាន់តែច្រើនឡើងក៏ដោយ។

ទង្វើបែបនេះ នឹងធ្វើឲ្យប្រពន្ធ័ការពារសុខភាពកាន់តែមានភាពស្មុគស្មាញខ្លាំងឡើងតែប៉ុណ្ណោះ។ វាក៏កាន់តែបង្ហាញនូវភាពភ្ញាក់ផ្អើលកាន់តែខ្លាំង ដោយមានគេគិតថា ហេតុដូចម្តេច បានជាលោកគីម ជុងអ៊ុនខឹតខំលាក់បាំងរឿងនេះទៅវិញ? ៕

អត្ថបទដែលជាប់ទាក់ទង