នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ត្រូវបានសម្ថកិច្ចឃាត់ខ្លួន

(ភ្នំពេញ)៖ នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ត្រូវបានកំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក សហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ ធ្វើការឃាត់ខ្លួនខណៈចុះធ្វើរដ្ឋបាលពាក់ព័ន្ធប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអោយដឹងនៅរសៀលនេះថា នៅថៃ្ងទី១៣ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង១០និង០០នាទីព្រឹក កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការខណ្ឌទួលគោក បានសហការជាមួយ កំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលបឹងកក់ទី១ និងកំលាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងកក់ទី១ បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។   

ជនសង្ស័យ  មានឈ្មោះគង់ ស្រីពៅ ហៅ យូរី ភេទស្រី អាយុ២៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នារីបម្រើការងារ ក្នុងភោជនីដ្ឋានយីហោ “៥៦” ស្នាក់នៅបន្ទប់ជួលលេខ០៣ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌទួលគោក  ដើម្បីចាត់ការទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង