បញ្ជូនជនសង្ស័យប្រុសស្រី ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(ព្រះសីហនុ)៖ នាវេលាម៉ោង៨ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រី ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចុះបង្ក្រាបចំនួន០២លើក ក្នុងក្រុងព្រះសីហនុ។

បើតាមកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន  បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ខាងលើរួមមាន៖ ១.ឈ្មោះ ទិត ហ៊ា ហៅ ហួរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលុំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហន, ២. ឈ្មោះ សាញ់ ចិន្តា ភេទប្រុស (ភេទទី៣) អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បំរើការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ, ៣. ឈ្មោះ ឈាន ស្រ៉ឺ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុងព្រះសីហនុ។

៤. ឈ្មោះ ឌូក ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ, ៥. ឈ្មោះ ហង់ វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ, ៦. ឈ្មោះ ប៉ា វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ។

៧.  ឈ្មោះ ហ្វៀង ហ្វានឡុត (Nguyen Van Luat) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់៤ ក្រុងព្រះសីហនុ និង៨. ឈ្មោះ អំ ឡាត់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន សង្កាត់៤ ក្រុងព្រះសីហនុ។

លោកបានបន្ថែមទៀតថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅសថ្លា ចំនួន២៥កញ្ចប់ ទូរស័ព្ទ ចំនួន ០៣គ្រឿង ម៉ូតូ ចំនួន ០១គ្រឿង វិទ្យុទាក់ទង ១៣គ្រឿង អាវុធខ្លី ចំនួន ០១ដើម ម៉ាកCF៩៨ លេខ០៧២៥, គ្រាប់០៨,បង់០១ លុយខ្មែរ ចំនួន ២០០.០០០រៀល និងសម្ភារៈមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង