ចូលរួម​សោកស្ដាយ​! លោក ហ៊ាង វេងហេង ជាអតីត​បេក្ខភាព Cambodian Idol រដូវកាលទី២ បានទទួលមរណភាពត្រឹមវ័យ ២៦ឆ្នាំ​

លោក ហ៊ាង វេងហេង ជាបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ ដែលទទួលបាន “yes” ដល់ទៅ ៤ កៅអីពីគណកម្មការ និងជានិស្សិតពេទ្យម្នាក់ផងនោះ បានទទួលមរណភាពត្រឹមវ័យ ២៦ ឆ្នាំប៉ុណ្ណោះដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០ នេះ។


យោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា​និង ហាង DMX PARTY PLACE ជាកន្លែងដែលតារារូបនេះបំពេញការងារផ្ទាល់បានឱ្យដឹងថា​លោក ហ៊ាង វេងហេង ហៅ ហេង អាយុ២៦ឆ្នាំ មុខរបរ​ជាគ្រូពេទ្យធ្មេញ ជាអ្នកចម្រៀងប្រចាំនៅ DMX PARTY PLACE បានជួបគ្រោះថ្នាក់ចរាចរណ៍នៅចំនុច​មុខផ្ទះចម្លាក់នាគ ផ្លូវ២៧១​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ នាម៉ោងជិត៥ទាបភ្លឺ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​។

គួរបញ្ជាក់ឱ្យដថឹងថា លោក ហ៊ាង វេងហេង មិនត្រឹមតែជាបេក្ខភាព Cambodian Idol រដូចកាលទីពីរប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” ដែលអាចឆ្លងផុតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ការបាត់បង់ពន្លកអ្នកមានទេពកោសល្យសិល្បៈម្នាក់នេះ បណ្ដាលឱ្យមានការសោកស្ដាយនិងចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់មិត្តអ្នកសិល្បៈដូចគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង