គួរឲ្យអាណិតអាសូរណាស់ ដោយកុមារីអាយុជិត២ខួប លង់ទឹកធុងស្លាប់

(កណ្តាល) ៖ គួរឲ្យអាណិតអាសូរណាស់ ដោយកុមារីអាយុជិត២ខួប លង់ទឹកធុងស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យទី ១២ កក្កដាឆ្នាំ២០២០ វេលាម៉ោង៦ព្រលប់នៅចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា កុមារីជនរងគ្រោះឈ្មោះស៊ីថា នីកា ភេទស្រី អាយុ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកមានទីលំនៅភូមិ ឃុំ កើតហេតុ(ស្លាប់)មានឪពុកឈ្មោះ ជួប ស៊ីថា ភេទប្រុសអាយុ ២៥ឆ្នាំនិងម្តាយឈ្មោះ ចិន្តា ចន្ទី ភេទស្រីអាយុ ២៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ឃុំកើតហេតុ។

ប៉ូលិសបន្តថា នៅថ្ងៃទី១២កក្កដាឆ្នាំ២០២០ វេលម៉ោង៦ព្រលប់ឈ្មោះ ចិន្តា ចន្ទី ភេទស្រី ជាម្តាយ ជនរងគ្រោះកំពុងតែមើលកូនតូចនៅក្នុងផ្ទះ ស្រាប់តែជនរងគ្រោះបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដង ដោយនៅជិតនោះសុទ្ធសឹងតែផ្ទះបងប្អូន។

រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែលដោយមិនឃើញ ជនរងគ្រោះបងប្អូន នាំគ្នាដើររក ហើយឈ្មោះ ជ័យ ស្រីអូន ជាជីដូនដែលមានផ្ទះជាប់គ្នាចំហៀងខាងកើតបានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួនឃើញជនរងគ្រោះនៅក្នុងធុងដាក់ទឹកក្នុងបង្គន់ ច្រមុជក្បាលបះជើងឡើងលើ ហើយបានស្រង់ ជនរងគ្រោះមកធ្វើចលនា និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល តែជនរងគ្រោះបានស្លាប់ទៅហើយ។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រែកតាមាក់ ហើយផ្នែកប៉ូលិសជំនាញសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើពិនិត្យសាកសពដោយហ្មត់ចត់ ហើយបានសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី

អត្ថបទដែលជាប់ទាក់ទង