ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនិងករណីរំលោភសេពសន្ទវ:

(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនិងករណីរំលោភសេពសន្ទវ: តាមដីការបញ្ជារអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា តាមដីការបញ្ជារលេខ២០៣៨ បញ្ជាអោយជនសង្ស័យឈ្មោះ សុះ មហាម៉ាត់ ហៅ ឃាក់ ខ្មែរឥស្លាម ភេទប្រុសអាយុ ចូលខ្លួន ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ទវ:លើនារីម្នាក់ ដែលនាងមិនយល់ព្រម។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យខាងលើបានប្រព្រឹត្តទៅលើនារីរងគ្រោះឈ្មោះ ល.ស.ភ.ស ភេទស្រី អាយុ ២៥ឆ្នាំ នៅក្នុងរថយន្តហាយឡឺនឌឺ របស់ជនសង្ស័យឈ្មោះ សុះ មហាម៉ាត់ បានរំលោភ និងធ្វើទារុណកម្មផ្លូវភេទ ទៅលើជនរងគ្រោះ នៅវេលាម៉ោង៩និង៣០នាទីយបើថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅស្ថិតនៅចំណុចចិញ្ចើមផ្លូវជាតិស្ថិតនៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថាជនសង្ស័យខាងលើ ធ្លាប់បានប្រព្រឹត្តនៅបទល្មើសចាប់រំលោភទៅលើនារីផ្សេងៗចំនួន២នាក់កន្លងមក ជនសង្ស័យគេចេះតែគេចរួចរហូតពីសំណាញ់ច្បាប់ ដោយពុំមានចំណាត់ការរបស់សមត្ថកិច្ចណាមួយជួយដល់ជនរងគ្រោះបានទេ មានតែធ្វើការសម្របសម្រួលដោះស្រាយលុយបន្តិចបន្តូចអោយទៅជនរងគ្រោះជាថ្នូរ និងការបញ្ចប់រឿងដូចជាករណីរំលោភទៅលើនារីរងគ្រោះខាងលើ ដោយមានការគំរាមអោយគ្នាយកសំណងបន្តិចបន្តូច ហើយហាមគ្នាមិនអោយប្ដឹងទៅតុលាការទៀត។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះភ្លាមៗដោយបានបំបែកសុំណុំរឿងឈានទៅដល់ការចាប់ខ្លួនជនសង្សយ័ប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នៅពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យបានសម្រេច ក្រុមគ្រួសារជនរងគ្រោះ បានថ្លែងអំណរអគុណដល់ ព្រះរាជអាជ្ញសាលាតំបូងខេត្តលោក អ៊ិត សុធា និងកងកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ភាពយុត្តិធម៍ដល់ក្រុមគ្រួសាររបស់គាត់បានយ៉ាងឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង