មន្រ្តីយោធាម្នាក់ពាក់សក្តិ៤​ មិនដឹងថាមានវិបត្តអ្វីគិត មិនចេញទើបយកកាំភ្លើងខ្លីមកបាញ់ចំនួន៣គ្រាប់បង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖​ មន្រ្តីយោធាម្នាក់ពាក់សក្តិ៤​ មិនដឹងថាមានវិបត្តអ្វីគិត មិនចេញទើបយកកាំភ្លើងខ្លីមកបាញ់ចំនួន៣គ្រាប់បង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋត្រូវបានកម្លាំងសមត្ថិកច្ចនគបាលចាប់ឃាត់ខ្លួនបានភ្លាម​ៗនៅក្នុងបន្ទប់ជួលលេខ​ C-៥​ ក្នុងភូមិត្រពាំងរំចេកក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២០។

សមត្តកិច្ចបានប្រាប់ថាជនបង្ករមានឈ្មោះ សោមពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរ ជាមន្រ្តីយោធា​ កងឯកភាព​ ទីចាត់ការឃោសនាពត៍មាន​ អគ្គបញ្ជាការ​ ឋាន:វរះសេនីយ៍ត្រីយ៍​ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។ 

     

យោងតាមតាមប្រភពពីសមត្តកិច្ចបានឲ្យដឹងថានៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤នាក់​ ពេលកំពុងផឹកនោះជនបង្ករបាននិយាយថាពិបាកចិត្តណាស់​ បប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេស្រាបើតែមួយសន្ទុះក្រោយមកជនបង្ករក៍បានដកកាំភ្លើងខ្លីមកបាញ់ចំនួន៣គ្រាប់ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក​  មួយគ្រាប់បាញ់ដំរ៉ង់ទៅ

ទ្វារបន្ទប់​ ននិងមួយគ្រាប់ទៀតបាញ់ឡើងទៅលើមេឃមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ ជនបង្កររួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ និង​ យកមកធ្វើការសាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះនៅប៉ុស្ត៍នគរបាលចោមចៅទី១ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តរទៀត។

អត្ថបទដែលជាប់ទាក់ទង