គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់៣នាក់ និងអ្នករបួសធ្ងន់ស្រាល៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមានមនុស្សស្លាប់៣នាក់ និងអ្នករបួសធ្ងន់ស្រាល៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនប្រកាន់ស្តាំ ស្រវឹង និងមិនគោរពសិទ្ធិ៕

អត្ថបទដែលជាប់ទាក់ទង