គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសង់ទ្រីមបានបុកជាមួយម៉ូតូវេវយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណុំ

ភ្នំពេញ:ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសង់ទ្រីមបានបុកជាមួយម៉ូតូវេវយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណុំ។ហេតុការណ៍ខាងលើនេះកើតឡើងនៅតាមបណ្ដោយផ្លូវ 217 ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានដែលទទួលបានពីទីតាំងកន្លែងកើតហេតុគឺម៉ូតូសង់ទ្រីមបើកបរក្នុងទិសដៅទីនេះកើតទៅលិចមកដល់ចំណុចទីតាំងកន្លែងកើតហេតុផ្លូវបំបែកជាបីក៏បានបុកជាមួយម៉ូតូវ៉េវចំពាក់កណ្ដាលយ៉ាងពេញទំហឹងខណៈពេលដែលម៉ូតូវេវជិះចេញពីផ្លូវបេតុងលំក្នុងចេញមកផ្លូវ 217បណ្ដាលឲ្យភាគីខាងម៉ូតូវ៉េវរងរបួសនៅផ្នែកប្រអប់ជើងខាងឆ្វេងរងរបួសធ្ងន់ ចំណែកឯភាគីខាងម៉ូតូសង់ទ្រីមរងរបួសស្រាលខូចខាតតែម៉ូតូយ៉ាងដំណុំ។តាមការបញ្ជាក់របស់ភាគីខាងម៉ូតូវេវគឺគាត់បានបញ្ជាក់ប្រាប់ក្រុមការងារ CS NEWS LIVE គឺគាត់បានជិះម៉ូតូចេញពីផ្លូវបេតុងលំបម្រុងឆ្លងផ្លូវ 217ក៏ឃើញបាំងកង់បីឥណ្ឌាឈប់បង្អង់ល្បឿនដើម្បីឲ្យគាត់ឆ្លងផ្លូវកាត់ពី 217 តែចៃដន្យក៏ត្រូវម៉ូតូសង់ទ្រីមមកក្នុងល្បឿនលឿនក៏បុកម៉ូតូរបស់គាត់យ៉ាងពេញទំហឹង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូវេវចេញថ្លៃសងទៅខាងម៉ូតូសង់ទ្រីមចំនួន 40 ដុល្លារដើម្បីបញ្ចប់រឿងនិងទីតាំងកន្លែងកើតហេតុក្រោយមកភាគីទាំងសងខាងបែកផ្លូវគ្នាចេញទៅរឿងរាងខ្លួន។

អត្ថបទដែលជាប់ទាក់ទង