បុរសម្នាក់បានស្លាប់ និងកូនប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ខណះដែលជនរងគ្រោះត្រូវខ្សែភ្លើងឆក់មានកំលាំង២២០០០អំពែរ

(កំពង់ឆ្នាំង)៖បុរសម្នាក់បានស្លាប់ និងកូនប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ខណះដែលជនរងគ្រោះត្រូវខ្សែភ្លើងឆក់មានកំលាំង២២០០០អំពែរ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះមួយកន្លែងដែលស្ថិតក្នុង ភូមិធម្មយុត្តិ សង្កាសង្កាត់ប្អេរ​  ខេត្ត​ កំពង់​ឆ្នាំង​​។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលបានស្លាប់ខាងលើនោះមានឈ្មោះ ឈឿង ភិន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ ខាងលើ(ស្លាប់) និងកូនប្រុសម្នាក់ទៀតបានរបួសធ្ងន់មានឈ្មោះ យុន តោហ៊ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

សាក្សីដែលបានឃើញការណ៍បាននិយាយអោយដឹងថានៅមុនពេលកើតហេតុពួកគាត់រណ៍បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ ២នាក់ឪពុកនិងកូន បានយកខ្សែកាបពណ៌ខ្មៅ បោះទៅទាក់នឹងខ្សែភ្លើងស្រាតទាំង ៣ ខ្សែខាងលើ ដែលមានកំលាំងចរន្តអគ្គិសនីរហូតដល់ ២២០០០ អំពែ ពេលទាក់ខ្សែកាបទៅនិងខ្សែភ្លើង ជនរងគ្រោះក៏យកឫស្សីងាប់១ដើមប្រវែងប្រហែល ១០ ម៉ែត្រ ទៅ ទាញខ្សែចេញមកវិញ ក៏ស្រាប់តែឆក់ឈ្មោះ ឈឿង ភិនដែលជាឪពុក ដេកដួលស្លាប់ភ្លាមៗទៅនឹងដីហើយភ្លាមៗនោះ​ កូនប្រុសជនរងគ្រោះឈ្មោះ យុន តោហ៊ាជា បានរងរបួសដៃទាំងសងខាងផងដែរ។

បន្ទាប់មកក៏មានអ្នកជិតខាងទាក់ទងទៅខាងជំនាញអគ្គិសនីខេត្តចុះមកជួយផ្តាច់ ប្រព័ន្ធភ្លើង និងយកឈ្មោះ ឈឿង ភិន ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រឡបន្ទាន់ផងដែរ ប៉ុន្តែខណៈដែលបញ្ជូនទៅដល់មន្ទីពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង