បុរសមា្នក់ជាប៉េអឹម​ បានដកកាំភ្លេីងវៃមន្ត្រីយោធា​កងកិត្តិយសត្រែទ័ព​ បណ្តាលអោយបែកក្បាល​

(កណ្តាល) បុរសមា្នក់ជាប៉េអឹមរាជធានីភ្នំពេញមួយរូបបានដកកាំភ្លេីងវៃមន្ត្រីយោធាកងកិត្តិយសត្រែទ័ពបណ្តាលអោយបែកក្បាលហូរឈាមព្រោះតែរឿងបន្តិចបន្តួចផ្តេីមចេញពីការជិះម៉ូតូភ្លើងចាំងចូលភ្នែក។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីនៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មានរងរបួសបែកក្បាលហូរឈាម។

ជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអាវុធហត្ថនៅអង្គភាពកងរាជអាវុហត្ថរាជធានីពេញ មានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមមានវត្ថុតាងចាប់យកបានរួមមានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើមលេខ55006467,បង់១,គ្រាប់ចំនួន៨គ្រាប់។

លោកអធិការបានបន្តទៀតថាជនសង្ស័យ បានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ត្រឡប់ទៅភ្នំពេញ ពេលជិះមកដល់ផ្លូវកៅស៊ូក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាលបណ្ដាលឲ្យបែកហូរឈាម ចំនួន០១ កន្លែង។

ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង