ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការរងនៃអធិការដ្ឋាននគរបាលស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖​ នៅអធិការដ្ឋាននគរបាលស្រុកមេមត់ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ញឹក នៅ អភិបាលរង នៃគណៈអភិបាល តំណាងដ៏ខ្ពង់ខ្ពស់លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអធិការរងនៃអធិការដ្ឋាននគរបាលស្រុកមេមត់ ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍-វរសេនីយ៍ ស្នងការរង ព្រមទាំងលោក នាយ-នាយរងការិយាល័យចំណុះផែន លោកមេបញ្ជាការសឹករង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ លោក-លោកស្រីអធិការរង,​ នាយ-នាយរងផ្នែក,លោក នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីចំណុះអធិការដ្ឋាន អង្គភាពពាក់ពន្ធ័ជុំវិញរដ្ឋបាលស្រុកនៃស្រុកមេមត់ ជាច្រើនទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង