លោក ខឹម ឈុនវុធថា ម្ចាស់បទ “ភ្នំទាបជាងស្មៅ” បានទទួលមរណភាពហើយ
លោក ខឹម ឈុនវុធថា ម្ចាស់បទ “ភ្នំទាបជាងស្មៅ” បានទទួលមរណភាពហើយ នៅវេលាម៉ោង ២:០០ និង ២២ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ទី ១១ ខែកក្កដា ឆ្នាំ ២០២០ នេះ។
យោងតាមគណនីផេកសិល្បករកម្ពុជាដែលគ្រប់គ្រងដោយលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា ៖ “ខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់ ដែលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ!ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារលោក ខឹម ឈុនវុធថា តារាចម្រៀងម្ចាស់បទ “ភ្នំទាបជាងស្មៅ “ និងជាម្ចាស់Studio ខឹម ឈុនវុធថា ដែលបានទទួលមរណភាព នៅវេលាម៉ោង ២:២២នាទី ទាបភ្លឺ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយរោគាពាធ(គាំងបេះដូង)។
សូមវិញ្ញាណក្ខន្ធបងបានស្ងប់ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។”
គួរបញ្ជាក់ឱ្យដឹងថា លោក ខឹម ឈុនវុធថា គឺជាអ្នកចម្រៀងជើងចាស់មួយរូប បើទោះបីជាលោកមិនសូវមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ប៉ុន្តែក្នុងស្រទាន់អ្នកសិល្បៈផ្នែកបុរាណ និងអ្នកដែលចូលចិត្តចម្រៀងមរតកដើមភាគច្រើនសុទ្ធតែស្គាល់រូបលោក។ ក្នុងនោះផងដែរ ក្រៅពីលោក អ៊ឹម ជីវ៉ា ក៏មានអ្នកនាង ខាត់ សុខឃីម និង លោកអ៊ុក ណារីម ក៏បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវរមណទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពផងដែរ៕