អាមេរិក បានយល់ព្រមលក់នូវយន្តហោះចម្បាំង Lockheed Martin F-35 ចំនួន ១០៥ គ្រឿង ទៅឲ្យប្រទេសជប៉ុន

(អន្តរជាតិ)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដាថា ខ្លួនបានយល់ព្រមលក់នូវយន្តហោះចម្បាំង Lockheed Martin F-35 ចំនួន ១០៥ គ្រឿង ទៅឲ្យប្រទេសជប៉ុន ក្នុងតម្លៃប្រមាណ ២៣ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលក់នេះធ្វើឡើងដោយយោងតាម សំណើរបស់ជប៉ុន ដែលចង់ទិញ យន្តហោះ F-35A ចំនួន ៦៣ គ្រឿង និងយន្ដហោះប្រភេទ F-35B ចំនួន ៤២ គ្រឿង, ព្រមទាំងម៉ាស៊ីន Pratt ចំនួន ១១០ គ្រឿង និងម៉ាស៊ីន Whitney F135 ចំនួន ១១ គ្រឿង និងគ្រឿងបរិក្ខាដែលពាក់ព័ន្ធ ។

ក្រសួងការបរទេសបាននិយាយថា “វាមានសារៈសំខាន់ណាស់ សម្រាប់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយដល់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពការពារខ្លួនដ៏រឹងមាំ និងមានប្រសិទ្ធិភាព” ដោយបន្ថែមថា ការលក់យន្តហោះទៅតាមការស្នើសុំរបស់ជប៉ុន មិនបានធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់ឡើយ ។

សូមបញ្ជាក់ផងដែរថា យន្ដហោះ F-35 ត្រូវបានផលិតនៅឯរោងចក្រ Lockheed Martin ក្នុងទីក្រុង Fort Worth រដ្ឋតិចសាស់ ប៉ុន្តែសម្ព័ន្ធមិត្តបានប្រមូលផ្តុំយន្តហោះសម្រាប់ខ្លួនពួកគេ នៅក្នុងកិច្ចប្រជុំចុងក្រោយ និងបានពិនិត្យមើលទីតាំងនានានៅជប៉ុន និងអ៊ីតាលី ។

កាលពីខែមីនា មន្ទីរប៉ង់តាហ្គោនបាននិយាយថា ក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់ Mitsubishi កំពុងបិទរោងចក្រនៅជប៉ុន អស់រយៈពេលមួយសប្តាហ៍ ដោយសារតែការព្រួយបារម្ភអំពីមេរោគកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង