រាជរដ្ឋាភិបាល អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានគោរពជូនរដ្ឋមន្រ្តីក្រសួងអប់រំ ស្តីពី យល់ព្រមជាគោលការណ៍របស់រាជរដ្ឋាភិបាល ដោយអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ តាមគ្រឹះស្ថានរៀងៗខ្លួន សម្រាប់រយៈពេល២ថ្ងៃ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការ សុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការ WHO៕

អត្ថបទដែលជាប់ទាក់ទង