គួរឱ្យអស់សំណើច! ក្រោយពេលបានឃើញរូបគំនូរសមាជិក Blackpink ៤ រូប គូរដោយដៃអ្នកគាំទ្រនៅថៃ

បើមើលមួយភ្លែតសឹងតែមិនគួរឱ្យជឿថារូបភាពទាំងនេះគឺជារូបគំនូររបស់សមាជិកក្នុងក្រុមចម្រៀងនារីកូរ៉េ Blackpink ឡើយ ព្រោះមើលទៅវាហាក់យ៉ាប់មើលបន្តិច ហើយគួរឱ្យអស់សំណើច ។

កាលពីថ្មីៗកន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកមួយមានឈ្មោះជាអក្សរថៃ «เรน ทหารม้าโยโกฮาม่า» បានបង្ហោះរូបភាពជាគំនូរដៃ ៤ សន្លឹកដែលរូបគំនូរនោះត្រូវបានគេមើលស្គាល់ជារូបសមាជិកក្រុមចម្រៀងនារី Blackpink ព្រោះមានអមដោយរូបភាពពិតរបស់សមាជិកក្រុមចម្រៀងនេះអមជាមួយ ។ អ្វីដែលកាន់តែច្បាស់នោះ ម្ចាស់ទំព័រហ្វេសប៊ុកខាងលើនេះក៏បានសរសេរចំណងជើង ដែលយើងប្រែជាភាសាខ្មែរថា «ថ្ងៃនេះសាកគូររូបសមាជិកនារី Blackpink ៤ នាក់» ។

គំនូរដោយដៃនេះ ត្រូវបានគេដឹងថាគូដោយអ្នកគាំទ្រម្នាក់ ដោយបន្ទាប់ពីបានឃើញរូបភាព Blackpink លើ Poster កាលពីពេលកន្លងមកនោះ គេក៏បានគូរវាឡើងដោយយករូប Poster នោះជាគោល តែអ្វីដែលគួរឱ្យស្លុតចិត្ត រូបភាពដែលគូរចេញមកហាក់ធ្វើឱ្យមហាជនស្លុតចិត្ត និង ស្រងាកចិត្តយ៉ាងខ្លាំង ព្រោះវាខុសដាច់ឆ្ងាញពីផ្ទាំង Poster មិនដូចរូបពិត ដែលមើលទៅវាគួរឱ្យអស់សំណើចខ្លាំង ។ ក្រោយបង្ហោះរូបគំនូរនោះជាសាធារណៈ គេកត់សម្គាល់ឃើញមានការ Like និង Share រាប់ម៉ឺន ជាមួយនឹងការបញ្ចេញបមតិផ្សេងៗគ្នា ៕

១-រូប Lisa

២-រូប Jisoo

៣-រូប Rose

៤-រូប Janie

អត្ថបទដែលជាប់ទាក់ទង