ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃ នៅខេត្តប៉ៃលិន បានបង្កើនភាពងាយស្រួល ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ទទួលបានការចេញចូល រវាងប្រទេសជិតខាង ក្នុងការប្រកបមុខរបរ និងដឹកទំនិញចេញចូល

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិខេត្តប៉ៃលិន បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃ នៅខេត្តប៉ៃលិន បានបង្កើនភាពងាយស្រួល ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ទទួលបានការចេញចូល រវាងប្រទេសជិតខាង ក្នុងការប្រកបមុខរបរ និងដឹកទំនិញចេញចូល កាន់តែមានភាពងាយស្រួល និងបានឆាប់រហ័ស។

បើយោងតាមលោក ផាត់ វិរៈ នាយប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន បានឲ្យដឹងថា មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ព្រំ បានបំពេញការងារ ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។

លោកបញ្ជាក់ថា ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងឯកសារច្បាប់ពាក់ព័ន្ធ ផ្សេងៗទៀត គឺត្រូវបានសហការជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិនេះ ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីបង្កើននូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានឆ្លងកាត់ព្រំដែន និងធ្វើពាណិជ្ជកម្មទៅវិញទៅមកដោយស្របច្បាប់ ។

នាយប៉ុស្តិ៍ខាងលើបានបន្តទៀតថា បន្ទាប់ពីប្រទេសទាំងពីរ (កម្ពុជា-ថៃ) ទទួលរងវិបត្តិកូវីដ១៩ ក៏ដូចជាការបិទទ្វារ ជាបណ្តោះអាសន្ននេះ មន្រ្តីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ ខេត្តប៉ៃលិន ក៏បានចូលរួមយ៉ាងសកម្ម ជាមួយស្ថាប័នពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគ ការត្រួតពិនិត្យកំដៅប្រជាពលរដ្ឋ អាជីវករ មុនពេលចេញចូលប្រទេសទាំងពីរ តាមច្រកទ្វាព្រំដែនអន្តរជាតិនេះ ។

ចំពើការផ្តល់សេវាកម្មជូនភ្ញៀវវិញ លោកបានលើកឡើងថា »ការផ្ដល់សេវាជូនប្រជាពលរដ្ឋនាពេលកន្លងមក ក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិប៉ុស្តិ៍នគរបាល បានយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋដូចជាការប្រថាប់ត្រា។ ហើយមានមន្ត្រីប្រចាំការ ផ្តល់បែបបទចេញចូល មានភាពរួសរាយរាក់ទាក់សុភាពរាបសាររហ័សរហួន មិនប្រកាន់វណ្ណៈឬពូជសាសន៍ និងបានជួយសម្រួលបញ្ហាគ្រប់យ៉ាង ដែលពាក់ព័ន្ធ ទៅនឹងបែបបទចេញចូលប្រទេស ពិសេសជួយរួមចំណែកទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយ»។

សូមបញ្ជាក់ថា មន្រ្តីនៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិខេត្តប៉ៃលិន មានផែនការរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយគោលនយោបាយនៃរាជរដ្ឋាភិ បាល ដើម្បីប្រែក្លាយខ្សែបន្ទាត់ ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ អោយទៅជាខ្សែបន្ទាត់ព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង