រន្ធត់ណាស់! រថយន្តធុនធំមួយគ្រឿងប្រភេទជារថយន្តបាញ់បេតុងបើកបុកហើយកិនពីលើស្ត្រីដែលជាអ្នកលក់មាន់ ដាច់ខ្លួនជា កំណាត់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿងប្រភេទជារថយន្តបាញ់បេតុងបើកបុកហើយកិនពីលើស្ត្រីដែលជាអ្នកលក់មាន់ ដាច់ខ្លួនជា កំណាត់ស្លាប់ភ្លាមៗចំណែកសពបែកខ្ទេចមើលលែងយល់ រួចអូសម៉ូតូដែលនៅខាងក្រោមរថយន្តរាប់រយម៉ែត្របម្រុងរត់គេចខ្លួន ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានសហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរបស់ខ័ណ្ឌមានជ័យជួយធ្វើការអន្តរាគមន៍ឃាត់តៃកុងរថយន្តដែលជាអ្នកបង្កនោះបានភ្លាមៗផងដែរ។

ហេតុការណ៍ដ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹក ថ្ងៃទី១០ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ចំណែកសពជនរងគ្រោះមានឈ្មោះថៃណា ភេទស្រីអាយុ៣១ឆ្នាំ មានមុខរបរជាអ្នកលក់មាន់ស្នាក់នៅក្នុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។

រីឯអ្នកបើកបររថយន្តបង្ករមានឈ្មោះសម្បត្តិខុងភេទប្រុសអាយុ២៩សព្វថ្ងៃមានមុខរបរបើករថយន្តឲ្យក្រុមហ៊ុនត្រាហ្គនសុីធី មានស្រុកកំណើតភូមិចាក់ត្រាំងឃុំក្រវ៉ាញស្រុកក្រវ៉ាញខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិត្រពាំងរាំងខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុហេតុជនរងគ្រោះកុំពុងជិះម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅពាក្យស្លាកលេខកំពត1J-1061 គាត់ជិះម្នាក់ឯងទេហើយមានដឹកមាន់ជាច្រើនធ្វើដំណើរក្នុងទឹសដៅពីជើងទៅត្បូងលុះមកដល់ចំណុចភ្លើងស្តុបក៏បានឈប់រងចាំសញ្ញាភ្លើងស្តុបហ្នឹងបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តមួយគ្រឿងមកពីក្រោយពាក់ផ្លាកលេខ5A-2423បើកបរស្របទិសដៅគ្នាមកបុកពេញទំហឹងហើយកិនទៅលើជនរងគ្រោះដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗមួយរំពេច រួចព្យាយាមបើករត់ទាំងម៉ូតូដែលនៅក្រោមហ្នឹងរថយន្តនោះទៅជាមួយរាប់រយម៉ែត្រទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញរបស់ខ័ណ្ឌមានជ័យឱ្យចុះមកធ្វើការវាស់វែងរួចរាល់ទើបប្រគល់រថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះឲ្យទៅការិយាល័យភ្នែកចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

រីឯសពត្រូវបានប្រគល់ទៅឱ្យសាច់ញាតិដឹកយកទៅខេត្តកំពតដែលជាស្រុកកំណើតរបស់ខាងប្ដីធ្វើបុណ្យតាមប្រពៃណី។អត្ថបទ៖ហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង