ឃាត់ខ្លួនបុរសម្នាក់ ដែលតែងតែផឹកស្រវឹងខួប ប្រើហិង្សាក្នុងគ្រួសារ ហើយថែមទាំង បានទាញកាំបិតផ្គាក់ដេញកាប់អ្នកភូមិ

(កណ្ដាល)៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ ដែលតែងតែផឹកស្រវឹងខួប ប្រើហិង្សាក្នុងគ្រួសារ ហើយថែមទាំង បានទាញកាំបិតផ្គាក់ដេញកាប់អ្នកភូមិ គម្រាមសម្លាប់ម្ដាយ ប្រពន្ធកូនថែមទៀត។
បើមន្ដ្រីនគរបាលក្រុង បានឲ្យដឹងថា ជនរងគ្រោះជាម្តាយ មានឈ្មោះ ហុង ស៊ីម ភេទស្រី អាយុ៥៩ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។ រីឯជនសង្ស័យ ជាកូនឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាម្តាយ កំពុងរៀបចំឥវ៉ាន់ ស្រាប់តែជនសង្ស័យ មានសភាពស្រវឹង ព្រមទាំងប្រើគ្រឿងញៀនលើសកម្រិត បានមកវាយបំផ្លាញទ្រព្យក្នុងផ្ទះ ហើយយកកាំបិតផ្គាក់ដេញកាប់អ្នកជិតខាង តែមិនបានសម្រេចហើយ ថែមទាំងស្ទុះទៅយកដបសាំងបំរុងដុតផ្ទះចោល តែត្រូវបានបងប្អូនប្រុសបង្កើតនាំគ្នាចាប់ ហើយប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕ 

អត្ថបទដែលជាប់ទាក់ទង