លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានប្រាប់ទៅលោកប្រធានាធិបតីរុស្សីថា រុស្សី និងចិនត្រូវតែឈរឲ្យរឹងមាំជាមួយគ្នា

(អន្តរជាតិ)៖ នៅក្នុងការសន្ទនាគ្នាតាមទូរសព្ទ័កាលពីម្សិលមិញនេះ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានប្រាប់ទៅលោកប្រធានាធិបតីរុស្សីថា រុស្សី និងចិនត្រូវតែឈរឲ្យរឹងមាំជាមួយគ្នា ប្រឆាំងទៅនឹងនយោបាយអនុត្តភាពនិយម និងឯកតោនិយម។
លោកស៊ីបានបញ្ជាក់ថា នេះជាពេលវេលាដ៏ចាំបាច់ណាស់ សម្រាប់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ប្រកាន់ជំហរឲ្យរឹងមាំខ្លាំងក្លាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាយុទ្ធសាស្ត្រ ក្នុងពេលដែលមានការវិវត្តន៍យ៉ាងលឿននៃសភាពការណ៍ពិភពលោក។
ការពិភាក្សាតាមទូរសព្ទ័នេះ បានធ្វើឡើងក្នុងពេលដែលកើតឡើងនូវភាពតានតឹងយ៉ាងខ្លាំង រវាងសហរដ្ឋអាមេរិក និងចិន រួមទាំងភាពតានតឹង រវាងឥណ្ឌា និងចិនបន្ទាប់ពីមានកាប៉ះទង្គិចគ្នា រវាងទាហាននៃប្រទេសទាំង២ នៅតាមតំបន់ព្រំដែន ដែលបណ្តាលឲ្យមានស្លាប់ទាំងសងខាង។
កិច្ចសន្ទនាតាមទូរសព្ទ័នេះ ក៏បានកើតឡើង ក្រោយរយៈពេល៥ថ្ងៃ បន្ទាប់ពីមានការជួបពិភាក្សា រវាងលោកពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក នេរិនដ្រា មូឌី ជុំវិញការពង្រឹងទំនាក់ទំនង ខាងយោធារវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង