អីយ៉ាស់! ប្លែកភ្នែកទៀតហេីយ​ រូបភាពជាច្រើនសន្លឹករបស់ រ៉េត ស៊ូហ្សាណា ក្នុងឈុតសក់ការ៉េរួមជាមួយនឹងការតែងមុខបែបសិចស៊ី

ធ្លាប់តែឃើញតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា តែងខ្លួនជាយុវវ័យទាន់សម័យឃ្យូតឃ្យូត ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីឃើញតារាវ័យក្មេងរូបនេះប្រែជាលេងស្ទីលតែងមុខ និង ម៉ូដសក់ប្លែកដែលគេមិនធ្លាប់ឃើញពីមុន ។

ជាមួយនឹងរូបភាពជាច្រើនសន្លឹករបស់ រ៉េត ស៊ូហ្សាណា ក្នុងឈុតសក់ការ៉េរួមជាមួយនឹងការតែងមុខបែបសិចស៊ី ដែលគេទើបតែឃើញនាងផាត់ជាលើកដំបូងនោះ ក៏មានការលើកឡើងខុសៗគ្នាពីសំណាក់អ្នកគាំទ្រថា លេងស្ទីលតែងមុខបែបនេះមើលទៅប្លែក ទាក់ទាញ កាច និង សិចស៊ីខ្លាំង តែមើលទៅស្អាតប្លែក ។  ស្របគ្នានេះក៏មានការអ្នកខ្លះពេញចិត្តជាមួយនឹងការតែងមុខបែបឃ្យូត និង ការលេងស្ទីលបែបយុវវ័យរបស់ រ៉េត ស៊ូហ្សាណា សព្វដងដែរ ព្រោះមើលទៅឃើញក្មេងគួរឱ្យស្រឡាញ់ ។

យ៉ាងណាមិនមានអ្វីចម្លែកទេ ព្រោះការតុបតែងមុខ និង ការលេងស្ទីលប្លែកៗរបស់អ្នកសិល្បៈគឺជារឿងធម្មតាសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជន ។ រ៉េត ស៊ូហ្សាណា មិនបានប្រាប់ថា ការលេងស្ទីលផាត់មុខបែបនេះរបស់នាងជាការសម្តែងនៅក្នុងឈុតអ្វីឡើយ ។ អ្វីដែលកត់សម្គាល់ដើម្បីឱ្យកាន់តែប្លែក ចុងក្រោយនេះ រ៉េត ស៊ូហ្សាណា ក៏បានចាប់ដៃគូជាមួយកូនប្រុសរបស់លោក ព្រាប សុវត្ថិ សម្រាប់ការចេញបទចម្រៀងថ្មីៗតម្រូវមិត្តយុវវ័យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង