លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និង អាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភចូលក្នុងប្រឡាយលូប្រាំ

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និង អាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឱ្យមានការចាក់ដីរំលោភចូលក្នុងប្រឡាយលូប្រាំនៅមុខស្ថានីយ៍បូមទឹកលូប្រាំ ។

លោក ឃួង ស្រេង អះអាងថា (នេះមិនមែនគេយកដីដាក់ក្នុងហោប៉ៅមកចាក់ចូលប្រឡាយបានទេ) គឺដឹកឡានមកចាក់ ហេតុអ្វីអាជ្ញាធរមើលមិនឃើញទុកឱ្យគេចាក់លុបប្រឡាយរបស់រដ្ឋបានបែបនេះរឿងអីក៏មើលមិនឃើញ»។

អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសបែបនេះ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ខណៈ ចុះពិនិត្យមើលស្ថានីយលូប្រាំ ក្នុងភូមិប្ញស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ដែលបានសាងសង់រួចរាល់១០០%។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ត្រូវមានវិធានការឱ្យបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ ត្រូវតែកាយដីចេញវិញជាប្រញាប់ ។ បើមិនកាយដីរំលោភលើប្រឡាយនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការច្បាប់ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជយ័ទី៣ បានលេីកឡេីងថាប្រឡាយលូរប្រាំត្រូវបានឈ្មួញចាក់ដីរំលោភយកធ្វេីជាផ្ទះល្វែងលក់ជិតអស់ហេីយ តែបេីក្រឡេកទៅមេីលសាលាសង្កាត់នឹងប៉ុស្តិ៍ស្ទឹងមានជយ័ទី៣សុទ្ធតែជួលផ្ទះល្វែងគេធ្វេីដេីម្បីធ្វេីការទៅវិញជាក់ស្តែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជយ័ទី៣គឺបំណាច់ខែកក្តដានេះម្ចាស់ផ្ទះឈប់បន្តកុងត្រាជួលឲ្យទៀតហេីយពួកគាត់បានបន្ថែមទៀតថាមិនដឹងជាប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជយ័ទី៣ត្រូវវិចបង្វិចទៅជួលផ្ទះគេនៅម្តុំណាឡេីយធ្វេីឲ្យពួកគាត់ពិបាកនឹងរកសេវាកម្មពេលតម្រូវការម្តងៗ៕

អត្ថបទដែលជាប់ទាក់ទង