លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ បានដឹកនាំបើកអង្គប្រជុំផ្សព្វផ្សាយដល់លោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ ទាំងអស់ ស្តីពីការអនុវត្តរិតបណ្តឹងច្បាប់ចរាចរផ្លូវគោក ពង្រឹងបន្ថែមលើការងារ បង្កាបង្ក្រាបបទល្មើសលួច ឆក់ ប្លន់

ភ្នំពេញ៖ រសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ក្រោយពីទទួលបានផែនការ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងទទួលខុសត្រូវបញ្ជាដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ បានដឹកនាំបើកអង្គប្រជុំផ្សព្វផ្សាយដល់លោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ ទាំងអស់ ស្តីពីការអនុវត្តរិតបណ្តឹងច្បាប់ចរាចរផ្លូវគោក ពង្រឹងបន្ថែមលើការងារ
បង្កាបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ដែលកើតមានឡើងក្នុងមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦ ។

លោកអធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា៖ យើងត្រូវបើកទ្វារប៉ុស្តិ៍២៤ម៉ោងលើ២៤ម៉ោង ដើម្បីបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋ និងសំណូមពរអោយមានការចូលរួមរក្សាអនាម័យទាំងគ្នា ដើម្បីបង្កាទប់ស្កាត់ជំងឺរាតត្បាតCOVID-19 ៕

អត្ថបទដែលជាប់ទាក់ទង