អុញនុះ! តារាចម្រៀងស្រីវ័យក្មេង យូរី បានសម្រេចដើរចេញពីផលិតកម្មសាន់ដេហើយ ក្រោយជ្រកក្រោមទ្រនំនេះអស់រយៈពេលជិត ១០ ឆ្នាំ

តារាចម្រៀងស្រីវ័យក្មេង យូរី ដែលទើបនឹងចេញបទចម្រៀងស៊ីអារម្មណ៍ក្តៅសាច់យុវវ័យ «18+» បានសម្រេចដើរចេញពីផលិតកម្មសាន់ដេហើយ ក្រោយជ្រកក្រោមទ្រនំនេះអស់រយៈពេលជិត ១០ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ មក ។

ការសម្រេចចិត្តដើរចេញពីផលិតកម្មសាន់ដេនេះដែរ តារាចម្រៀងស្រីមុខឃ្យូត យូរី បានប្រាប់សារព័ត៌មានខាងលើនេះកាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដានេះថា ដោយសារនាងជិតចប់កិច្ចសន្យាជាមួយផលិតកម្មសាន់ដេ ដោយនៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ។ ក្នុងនោះដែរនាងថា មិនចង់បន្តកិច្ចសន្យាតទៅទៀត ដើម្បីបើកផ្លូវសម្រាប់ខ្លួនឆ្ពោះទៅកាន់ទ្រនំថ្មី ។ ទោះជាយ៉ាងនេះក្តី ម្ចាស់បទ «18+» យូរី ក៏មិនបានបញ្ជាក់ថានាងនឹងឈានជើងចូលផលិតកម្មណាមួយនៅឡើយដែរ ក្រោយពេលចេញពីផលិតកម្មសាន់ដេនោះ ដោយនាងចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងបទចម្រៀងថ្មីរបស់នាងដែលចេញនៅក្នុងផលិតកម្មថ្មីនោះ ។

គួរឱ្យដឹងដែរថា រយៈពេល ៧ ឆ្នាំមកហើយដែលតារាចម្រៀងស្រី យូរី បានជ្រកកោនក្នុងផលិតកម្មសាន់ដេ ចាប់តាំងពីឆ្នាំ ២០១៣ មក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ តារាចម្រៀងស្រីមុខឃ្យូតរូបនេះបានសាងប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះល្បីល្បាញមិនស្ទើរទេក្នុងស្រទាប់មហាជន តាមរយៈបទចម្រៀងបែបយុវវ័យជាច្រើន ដែលបានចេញនាពេលកន្លងមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង