កប់ណាស់! ធ្លាប់​តែ​ឃើញ​អតីតតារាសម្តែងសិចស៊ី បេនីយ៉ាំង តែងតែពាក់ម៉ាស់រហូត​ ពេលនេះងាកមកមេីលរូបប៉ុន្មាននេះដែលអត់ពាក់ម៉ាសម្តងយ៉ាងណាវិញ……

ចាប់តាំងពីមានបញ្ហាច្រមុះមកអតីតតារាសម្តែងសិចស៊ី បេនីយ៉ាំង តែងតែពាក់ម៉ាស់រហូត មិនថានៅផ្ទះ ឬ ទៅណាមកណានោះទេ ។ អ្នកគាំទ្រជាច្រើនសុទ្ធតែចង់ឃើញសម្រស់របស់ បេនីយ៉ាំង ដែលមិនមានការបិទបាំងដោយម៉ាស់ ។

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញ បេនីយ៉ាំង បានបង្ហាញរូបភាពប្រមាណជាបីសន្លឹក ដោយមិនមានការពាក់ម៉ាស់ដូចសព្វដងនោះ ដោយក្នុងនោះក៏មានការលើកឡើងស្ទើរគ្រប់គ្នាថាទោះបីមិនពាក់ម៉ាស់ តែសម្រស់របស់ បេនីយ៉ាំង នៅតែស្រស់ស្អាតគួរឱ្យស្រឡាញ់ដដែល ទោះបីមិនដូចប៉ុន្មានឆ្នាំមុនក៏ដោយ ។ គេចាំបានថា បេនីយ៉ាំង នៅតែបន្តបិទម៉ាស់ក្រោយពីនាងត្រលប់មកពីកែច្រមុះនៅប្រទេសកូរ៉េកាលពីមួយរយៈមុន ។

ទោះបីជាយ៉ាងនេះក្តី បេនីយ៉ាំង បានលើកឡើងនាងមិនសូវខ្វល់ពីរូបសម្រស់ដូចពីមុនឡើយ អ្វីដែលនាងគិតគឺខិតខំរកស៊ីជាមុនសិន តែយ៉ាងណាបច្ចុប្បន្ននាងពិតជាមានសេចក្តីសុខដោយបានរស់នៅជាមួយមនុស្សប្រុសដែលខ្លួនស្រឡាញ់ បើទោះបីបុរសនោះដឹងថានាងមិនស្អាតដូចមុន តែគេនៅតែត្រលប់មកស្រឡាញ់នាងក្រោយពីបែកគ្នាប្រមាណជាពីរឆ្នាំមក ៕

អត្ថបទដែលជាប់ទាក់ទង