ថ្ងៃល្អ! ពេលនេះ​ ​ តារាចម្រៀង ពេជ្រ សោភា បានប្រកាសជាផ្លូវការក្លាយទៅជាម្ចាស់អាជីវកម្មនាំចូលផ្តាច់មុខផលិតផលរបស់ប្រទេសកូរ៉េ

ទោះបីជាក្នុងឆ្នាំ ២០២០ នេះស្ថានការនានានៅក្នុងប្រទេសលើគ្រប់វិស័យហាក់ស្ងប់ស្ងាត់ក៏ព្រោះកូវីដ ១៩ យ៉ាងណាក៏ដោយ ប៉ុន្តែតារាចម្រៀង ពេជ្រ សោភា មិនស្ងប់ស្ងាត់ទៅតាមបញ្ហានោះទេ ។ តារាចម្រៀងវ័យជិត ៤០ ឆ្នាំ សម្រស់ចាំរូបនេះ នៅតែកាន់តំណែងជាតារាចម្រៀងមានប្រជាប្រិយភាព ព្រមទាំងជាទូតសុឆន្ទៈតំណាងឲ្យផលិតផល និង ក្រុមហ៊ុនជាច្រើនផងដែរ ។


យ៉ាងណាមិញ នៅក្នុងថ្ងៃទី ០៧ ខែ ០៧ នេះ ហាក់ជាថ្ងៃដ៏ល្អបន្ថែមទៀតរបស់ ពេជ្រ សោភា ដែលត្រូវបានប្រកាសជាផ្លូវការក្លាយទៅជាម្ចាស់អាជីវកម្មនាំចូលផ្តាច់មុខផលិតផលរបស់ប្រទេសកូរ៉េមួយមកកាន់កម្ពុជា ដោយកាលពីខែមិថុនាកន្លងទៅ តារាចម្រៀងរូបនេះធ្លាប់បានជម្រាបទៅកាន់អ្នកគាំទ្រ និង មហាជនរួចមកហើយថាខ្លួននឹងនាំចូលនូវផលិតផលសម្រស់របស់កូរ៉េចូលប្រទេសកម្ពុជាដោយស្របច្បាប់ គុណភាព ទំនុកចិត្ត និង ភាពជឿជាក់ ។

ជាការពិតណាស់ នេះមិនមែនជាមុខជំនួញដំបូងនោះទេដែល ពេជ្រ សោភា បានដាក់ទុនក្នុងការរកស៊ី តែតារាចម្រៀងរូបនេះក៏មានមុខរបរផ្សេងទៀតជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង