ជនសង្ស័យ០៧នាក់​ត្រូវបានកម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុ ចុះបង្រ្កាបក្នុងករណីបង្ខាំងមនុស្សខុសច្បាប់

(ព្រះសីហនុ)៖ ជនសង្ស័យ០៧នាក់ ប្រុស០៦នាក់ ស្រី០១នាក់ជាជនជាតិចិន នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ត្រូវបានកម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុ ចុះបង្រ្កាបក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ ដែលស្ថិននៅចំនុចភូមិក្រុម២៧ ភូមិ០៥ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

បើយោងតាមប្រភពពីលោកវរសេនីយ៍ឯក ឆេង វុទ្ធី បានឲ្យដឹងថា កម្លាំងកងរាជអាវុហត្ថខេត្តព្រះសីហនុចំនួន៣០នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្រ្កាប ករណីបង្ខាំងមនុស្សខុសច្បាប់ ស្ថិននៅចំនុចភូមិក្រុម២៧ ភូមិ០៥ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ ។
លោកបានបន្តទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យ០៧នាក់ជាជនជាតិចិន ក្នុងនោះមានប្រុស ០៦នាក់ និងស្រី០១នាក់ ៖ ១.ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ, ២.ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ, ៣. ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ, ៤. ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ, ៥. ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ, ៦. Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ និង៧. ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ។ ជាមួយគ្នានោះ កម្លាំងកងរាជអាវុហត្ថ បានរំដោះជនរងគ្រោះ ចំនួន០១នាក់ ឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនដដូចគ្នា ។

លោកបានបញ្ជាក់ទៀតថា ក្រោយពេលឃាត់ខ្លួន កម្លាំងបានចាប់យកវត្ថុតាងសំរាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន៖ ១. រថយន្ត ចំនួន ០១ គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891, ២. ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ, ៣. ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ ( សង្ស័យជាថ្នាំញៀន ), ៤. ត្រាក្រហម ចំនួន ០៨ ត្រា, ៥. កាតធនាគារ ចំនួន ៥៤ សន្លឹក, ៦. ខ្នោះដៃ ចំនួន ០៣, ៧. ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន ១៣ គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នកម្លាំងជំនាញកម្លាំងកងរាជអាវុហត្ថខេត្ត កំពុងធ្វើការសាកសួរតាមនីវិធី៕

អត្ថបទដែលជាប់ទាក់ទង