ប្រទេសឥណ្ឌាត្រូវបានដាក់បំរាមយ៉ាងតឹងរ៉ឹងមិនឲ្យមានការនាំចូល ការធ្វើជំនួញ ការទិញលក់និងការបរិភោគសាច់ឆ្កែជាដាច់ខាត

(អន្តរជាតិ)៖ រដ្ឋ Nagaland នៃប្រទេសឥណ្ឌាត្រូវបានដាក់បំរាមយ៉ាងតឹងរ៉ឹងមិនឲ្យមានការនាំចូល ការធ្វើជំនួញ ការទិញលក់និងការបរិភោគសាច់ឆ្កែជាដាច់ខាត។

រដ្ឋមួយនេះដែលនៅភាគឥសាន្ត នៃប្រទេសឥណ្ឌាបានប្រកាសដាក់បម្រាមនេះ បន្ទាប់ពីមានការគាំទ្ររបស់ក្រុមសកម្មជនការពារសិទ្ធសត្វ។ ពួកគេបានសាទរសេចក្តីសម្រេចនេះដោយបានចាត់ទុកថា វាជាចំនុចមួយដែលនឹងនាំទៅដល់ការបញ្ឈប់ទាំងស្រុងនូវការទទួលទានសាច់ឆ្កែនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែក៏មានសកម្មជនស៊ីវិលខ្លះបានរិះគន់ការសម្រេចនេះ ដោយបានអះអាងថា វាបានធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើមុខរបររកស៊ីរបស់អ្នកជំនួញនៅក្នុងរដ្ឋនេះ។

គួរបញ្ជាក់ថា នៅប្រទេសក្នុងរដ្ឋខ្លះ ការបរិភោគសាច់ឆ្កែគឺជាអំពើខុសច្បាប់។ ប៉ុន្តែប្រជាជនឥណ្ឌានៅរដ្ឋភាគឥសាន្ត បានចាត់ទុកថា វាជាអាហារដ៏ឆ្ញាញ់និងជួយឲ្យមានកម្លាំងកំហែងទៅវិញ។

សារព័ត៌មានឥណ្ឌាក៏បានផ្សព្វផ្សាយដែរថា មូលហេតុដែលនាំឲ្យមានបម្រាមនេះ គឺដោយសារតែមានរូបភាពខ្លះត្រូវបានបង្ហោះដែលបង្ហាញពីការធ្វើបាបសត្វឆ្កែ និងទទួលនូវការរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គម ៕

អត្ថបទដែលជាប់ទាក់ទង