ប៉ូលីសនៅក្នុងប្រទេសថៃ បានចាប់ខ្លួនស្រ្តីជនជាតិរុស្សីម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាត ហើយនារីនេះត្រូវបានគេសង្សយ័ថា បានសម្លាប់ទារិកាខ្លួនឯង

(អន្តរជាតិ)៖ ម្សិលមិញនេះប៉ូលីសនៅក្នុងប្រទេសថៃ បានចាប់ខ្លួនស្រ្តីជនជាតិរុស្សីម្នាក់ដែលប៉ុនប៉ងធ្វើអត្តឃាត ហើយនារីនេះត្រូវបានគេសង្សយ័ថា បានសម្លាប់ទារិកាខ្លួនឯងដែលទើបតែមានវ័យ១៩ខែនៅភាគខាងកើតប្រទេសថៃ ទីក្រុងប៉ាតាយ៉ា។

យោងតាមសារព័ត៌មាននៅទីក្រុងប៉ាតាយ៉ា បានឲ្យដឹងថា មានសាក្សីម្នាក់បានទូរសព្ទ័មកប៉ូលីស ដោយបានរាយការណ៍ថា​ មានស្ត្រីម្នាក់ប៉ងលោតតាមបង្អួចមកពីលើអាគារជាន់ទី៣នៃខុនដូមួយកន្លែង នៅប្រហែលម៉ោង២រសៀលថ្ងៃម្សិលមិញ។

ប៉ូលីសបានឲ្យដឹងថាស្ត្រីនេះឈ្មោះAnna Efimovaអាយុ៣៣ឆ្នាំបានធ្លាក់មកដល់ដី ប៉ុន្តែនាងនៅមានអាយុជីវិតនៅឡើយទេ គ្រាន់តែមានស្នាមរបួសដោយសារមុតកញ្ចក់។ នាងបាននិយាយថា ប្តីជាអ្នកជំរុញនាងឲ្យធ្វើបែបនេះប៉ុន្តែអ្នករស់នៅក្នុងអាគារនេះបាននិយាយថា នាងAnnaរស់នៅតែ២កូនស្រីតូចម្នាក់ប៉ុណ្ណោះ មិនមានប្តីសីនៅជាមួយឡើយ។

បន្ទាប់មកប៉ូលីសក៏សម្រុកចូលផ្ទះរបស់នាងក៏បានឃើញសាកសពទារកម្នាក់ដែលរុំកន្សែងពោះគោ។ ប៉ូលីសបានដាក់ការសន្និដ្ឋាននាងបានសម្លាប់ក្មេងនេះ ទើបប៉ងលោតសម្លាប់ខ្លួនឯងជាក្រោយ៕

អត្ថបទដែលជាប់ទាក់ទង