លោក ឧកញ៉ា ឌួង ឆាយ សម្រេចបិទ Sound Club ជារៀងរហូត ដោយសារតែ…មានវិដេអូ

កាលពីថ្ងៃម្សិលមិញនេះ លោក ឧកញ៉ា ឌួង ឆាយ បានធ្វើការប្រកាស​ និងឡាយជាសាធារណៈ លើបណ្តាញសង្គមរបស់លោក អំពីការបញ្ចប់មុខជំនួញ Sound Club របស់លោក ប្រាប់ទៅកាន់មហាជន និងបានបញ្ជក់អំពីមូលហេតុដែលឈានដល់ការសម្រេចចិត្តបិទ Sound Club របស់លោកផងដែរ។

លោកឧកញ៉ា ឌួង ឆាយ បានបន្តទៀតថា​ “អាជីពបើកក្លឹបកម្សាន្តរបស់ខ្ញុំនឹងបញ្ចប់ ជារៀងរហូត ហើយក៏ប្រកាសជាសាធារណៈផងដែរ ។ ជាមួយគ្នានោះមានលោកបញ្ជាក់យ៉ាងច្បាស់ ពីមូលហេតុនៃការបិទ Sound Club ទី១ គឺមកពីបញ្ហា ជំងឺកូវីដ១៩ និងរឿងទី២នោះ គឺម្ចាស់ដីមិនព្រម​ចូល​រួម​សហការ​ក្នុង​ការ​បញ្ចុះ​តម្លៃ​ជាដេីម​នោះ”។

លោកក៏បានបង្ហាញអារម្មណ៍សោកស្តាយ ជាខ្លាំងចំពោះការប្រកាសបិទ Sound Club នេះផងដែរ ព្រោះបុគ្គលិករបស់លោកជាច្រើននាក់ ត្រូវបាត់បង់ការងារធ្វើ ក៏ដូចជាការបាត់បង់ប្រាក់ចំណូលរបស់បុគ្គលិកផងដែរ។ លោកបានបន្ថែមទៀតថា “​ Sound Club គឺ​មិនមែន​ជា​ចំណូលដល់​ធំ​សម្រាប់​ខ្ញុំ​ ហេីយក៏មិនមែនជា​ចំណេះ​ជំនាញ​របស់​ខ្ញុំ​ ហេីយ​ឪពុក​ម្ដាយ​ខ្ញុំ​ក៏មិនដែលមានការ​គាំទ្រ​នោះដែរ​”។

https://www.facebook.com/watch/live/?v=291119628913533

អត្ថបទដែលជាប់ទាក់ទង