ភ្លៀងធ្លាក់យ៉ាងជោគជាំនៅកោះគ្យូស៊ូ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន បានសម្លាប់ជីវិត មនុស្សយ៉ាងតិច១៦នាក់

(តូក្យូ)៖ ភ្លៀងធ្លាក់យ៉ាងជោគជាំនៅកោះគ្យូស៊ូ (Kyushu) ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានសម្លាប់ជីវិត មនុស្សយ៉ាងតិច១៦នាក់ ខណៈ១៣នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

ការធ្លាក់ភ្លៀងដូចបាក់មេឃខាងលើ បានបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីយ៉ាងអាក្រក់ នៅខេត្តគូម៉ាម៉ូតុ (Kumamoto) ដែលស្ថិតនៅ ចំកណ្តាលកោះ Kyushu។ អាជ្ញាធរជប៉ុនបានជម្លៀសមនុស្សខ្ទង់២សែននាក់ ចេញពីទីក្រុងមួយចំនួន។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន នាខណៈនេះ គឺភ្លៀងហាក់បានអន់ថយបន្តិចមែន ប៉ុន្តែវាត្រូវគេរំពឹងថានឹងបន្តធ្លាក់ខ្លាំងឡើងវិញ ចាប់ពីល្ងាចឬយប់ថ្ងៃអាទិត្យនេះ និង បន្តរហូតដល់ថ្ងៃចន្ទ។

គួរជម្រាបថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត នៅចំពោះមុខហានិភ័យ ដែលអាច នឹងកើតមានឡើងជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង