សមត្ថកិច្ច បានធ្វើប្រតិបត្តិការ ដេញបង្ក្រាបអំពើប្លន់យកប្រាក់ ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ….

(ព្រះសីហនុ)៖ សមត្ថកិច្ចក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថ និងអជ្ញាធរពាក់ពន្ធ័ នៅព្រឹកថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើប្រតិបត្តិការ ដេញបង្ក្រាបអំពើប្លន់យកប្រាក់ ពីពលរដ្ឋអ្នកប្រកបរបរដូរលុយ ក្នុងនោះមានជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានឃាត់ខ្លួនហើយ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបង វាយទៅលើជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូតាមផ្លូវចេញ ចូលម្តុំជិតបុរីហ៊ីលតុនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែកក្កដានេះ បណ្តាលឲ្យជនរងគ្រោះរងរបួស ក្នុងនោះជនល្មើស បានប្លន់យកលុយពីជនរងគ្រោះមួយថង់ប្រមាណ៣០លានរៀល រួចគេចខ្លួន។

ក្រោយពេលកើតហេតុ ក៍មានអន្តរាគមន៍បឋមពីកងសន្តិសុខ ដោយពទ្ធ័ចាប់បានជនសង្សយ័ម្នាក់ និងបានប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខេត្តនាំយកទៅសាកសួរបន្ត ។

ចំណែកជនល្មើសម្នាក់ទៀតបានរត់គេចខ្លួនចូលក្នុងព្រៃម្តុំនោះ នាំយកលុយប្លន់បានទៅជាមួយ ដោយបន្សល់ទុក ម៉ូតូជិះធ្វើសកម្មភាព។

បច្ចុប្បន្ននគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្ត បាមនាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមករក្សាទុក ហើយប្រតិបត្តិការរុករកជនល្មើស ដែលរត់គេចខ្លួន កំពុងធ្វើការរុករកបន្ត៕

អត្ថបទដែលជាប់ទាក់ទង