ពូឃ្លាំង បង្ហោះសារមួយឃ្លា ក្រោយឃើញព្រះសង្ឃមួយអង្គ បង្អួតលុយដុល្លារ ៤បាច់ធំៗ
រូបថតមួយសន្លឹកត្រូវបានមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែឃើញព្រះសង្ឃមួយអង្គបានបង្ហោះបង្អួតលុយដុល្លារទាំងបាច់ៗ រហូតធ្វើអោយមានការរិះគន់មួយចំនួនថា ទង្វើររបស់សង្ឃអង្គនេះហាក់ដូចមិនសមរម្យឡើយចំពោះព្រះពុទ្ធសាសនា។ ក្នុងនោះដែរ ពូឃ្លាំង ដែលគេស្គាល់ថាជាតារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសក៏បានបង្ហោះសារមួយឃ្លាផងដែរថា៖ “មោញមោះគិតលេង គាត់ធ្វើចឹងត្រូវទេ ចំពោះការចំណេញខ្មែរ យេីង !”។
ជុំវិញសំណេររបស់ ពូឃ្លាំង ក៏មានការឆ្លើយតប Comment ថា៖ “យេីងមិនអាចវិនិច្ឆ័យដោយគ្មានមូលហេតុច្បាស់លាស់លេីរូបតែមួយសន្លឹកនេះបានទេហេីយក៏មិនអាចគិតតែភាពអវិជ្ជមានរបស់លោកតែចំណែកបានដែរ តាមលឺមកលោកជាចៅអធិការផងចឹងក្នុងវត្តតែងតែមានការកសាងហេីយឧ.ថាលោកយកលុយនឹងទៅសងជាងសងថ្លៃសម្ភារៈគេជាដេីមទៅយេីងម្ដេចដឹងឬយកទៅប្រេីប្រាស់ប្រយ័ត្នសង្គមអីទៅ មួយវិញទៀតក្រែងលោលោកថតលេងអីចឹងទៅ…អានឹងបេីយេីងគិតគេផ្លូវល្អ តែបេីយេីងគិតផ្លូវអាក្រក់ទៅលេីលោក លោកស្អីមានលុយទាំងដៃៗបានពីណាបានមកពីបោកយាយតាទេដឹង….ជាដេីម។ល។
ចឹងដូចពាក្យចាស់ថាក៏មិនខុសដែរ កុំមេីលមនុស្សតែសំបកក្រៅនោះ….ហេីយកុហសធំបំផុតគេមកពីខ្លួនឯងមិនប្រយ័ត្នលេងសេីចជ្រុលចឹងហេីយ បេីនិយាយច្បាប់រដ្ឋក៏មិនខុសដែរ តែបេីលុយខ្មៅទេីបខុសងាកមកច្បាប់សាសនាវិញលោកសង្ឃកាន់លុយនឹងវាខុសបាត់ទៅហេីយព្រោះព្រះបានហាមច្បាស់ណាស់ តែមកដល់បច្ចុប្បន្នយេីងមិនអាចថាបានទេ ប៉ុន្ដែអ្នកដែលកាន់ខ្ជាប់ខ្ជួនតាមច្បាស់ព្រះពុទ្ធក៏នៅមានខ្លះ ចំណុចកន្លែងនឹងមិនហ៊ានតទេកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍អ្នកដ៏ទៃ ទាំងអស់នឹងវាជាគំនិតខ្ញុំមិនមែនជាអ្នកចេះដឹងអីទេគ្រាន់តែតាមការយល់ឃេីញតិចតួចដោយមិនដែលស្គាល់លោកសោះហេីយក៏មិនកាន់ជេីងដែរ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?