លោកផែង វណ្ណៈ អោយអ្នកនិពន្ធប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​ បេីមិនចង់មានរឿង

ចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។

ស្រាប់តែព្រឹកនេះលោកផែង វណ្ណ​ បានបង្ហោះចំៗថា៖ “ខ្ញុំកូនអ្នកព្រៃវែង​ ទោះបីខ្ញុំក្រ​ តែខ្ញុំ​អត់​បានដេីរលួច​ ឆក់ប្លន់​ ឬ​ សុំទានគេ​ ដូចអ្នក​និពន្ធ​ និយាយ​នោះទេ​ ហេីយដូនតាខ្ញុំជា​អ្នក​ព្រៃវែង​ក៏គ្មាន​ប្រវត្តិ​អាក្រក់​ដែរ​ ។
ដូច្នេះ​ កុំដៀល​ កុំប្រមាថ​ អ្នក​ព្រៃវែង​ ទាំងមូល​ ខេត្ត​ណាក៏មានមនុស្ស​អាក្រក់​ មនុស្ស​ល្អដែរ​ បេី​បុគ្គល​ណា​អាក្រក់​ និយាយ​បុគ្គល​នោះទៅ​ ។ បេី​និយាយ​ម៉ៅ​អ្នក​ព្រៃវែង​ទាំងអស់​បែបនេះ​ ទទួល​យកមិនបាន​ទេបាទ​ “។

ហើយកាលពីយប់មិញនេះលោកបាននិយាយទៅអ្នកនិពន្ធថា៖ ក្នុង​នាម​ខ្ញុំ​ជា​អ្នកខេត្ត​ព្រៃវែង​ម្នាក់​ សូម​ប្រឆាំង​ដាច់​ខាត​ ចំពោះ​អ្នក​និពន្ធ​ថោកទាប​ដែល​មេីលងាយ​អ្នក​ព្រៃវែង​ ដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​អាក្រក់​ សុទ្ធតែ​ចោរលួច​ ចោរប្លន់​ អ្នកសុំទាន​ ។ ប្រញាប់​សុំទោស​អ្នក​ព្រៃវែង​ជាបន្ទាន់​ បេីមិនចង់មានរឿង​ !៕

អត្ថបទដែលជាប់ទាក់ទង