តារាសម្តែងមានប្រជាប្រិយភាពរាប់ឆ្នាំ កញ្ញា ពេជ្រ អាវីហ្សា សកម្មភាពនៅខាងក្រៅវិញនៅតែជាស្រីស្អាតពូកែរៀបចំខ្លួន ជាពិសេសបង្អួតសម្រស់សិចស៊ី​ អង្រួនដល់បេះដូងអ្នកគាំទ្ររបស់នាង

 ភ្នំពេញ៖ តារាសម្តែងមានប្រជាប្រិយភាពរាប់ឆ្នាំមានមហាជនស្គាល់និងចាំមុខនាងកញ្ញា ពេជ្រ អាវីហ្សា បើទោះបីជាពេលនេះនាងមិនសូវការងារសិល្បៈ និង ចូលរួមកម្មវិធីកម្សាន្តច្រើនដូចមុនក៏ពិតមែន ប៉ុន្តែសម្រាប់សកម្មភាពនៅខាងក្រៅវិញនៅតែជាស្រីស្អាតពូកែរៀបចំខ្លួន ជាពិសេសបង្អួតសម្រស់សិចស៊ីរបស់នាងដដែល។

នៅខាងក្រៅ ទៅផ្សារ ទៅដើរលេង ទៅហាត់ប្រាណ ទៅកន្លែងធម្មតាៗ ក៏ដោយសម្រាប់ ពេជ្រ អាវីហ្សា គឺជានារីម្នាក់ចេះរៀបចំខ្លួន និង តុបតែខ្លួនជាស្រីស្អាតជាប់ជានិច្ច និងឆ្លៀតបង្អួតសម្រស់តិចៗរបស់នាង អង្រួនដល់បេះដូងអ្នកគាំទ្ររបស់នាង មិនថា លើបណ្តាញសង្គម និង លើសារព័ត៌មានឡើយ។

ខណៈស្ថានភាពវិបត្តិជម្ងឺកូវិដ១៩បានដល់ប៉ះពាល់ដល់វិស័យសិល្បៈដូចគ្នាដែរនោះ កញ្ញា ពេជ្រ អាវីហ្សា នៅតែជាតារាសម្តែងល្បីនិងប្រជាប្រិយភាពខ្លាំងឈរលើតំណែងតារាសិចស៊ីនាំមុខគេម្នាក់ក្នុងចំណោមតារាស្រីច្រើនផ្សេងទៀត។ បើនិយាយពីសកម្មភាពចេញទៅក្រៅម្តងៗរបស់នាងវិញ ត្រូវបានអ្នកគាំទ្រ និង ជាពិសេសបុរសៗនាំចុចដាក់បេះដូង ពេញចិត្ត លើរូបថតហ្វេសប៊ុករបស់នាងដែលបង្ហោះម្តងៗពិតជាស្អាតទាក់ទាញអ្នកមើល។

កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ថា តាំងពីជម្ងឺកូវីដ១៩នោះផ្ទុះមក បានប៉ះពាល់ការងារថត និង សម្តែងជាច្រើនរបស់នាង រហូតមួយរយៈនេះនៅតែផ្ទះ និងទំនេរភាគច្រើន។ ការងារសិល្បៈគ្រប់បែបយ៉ាងគឺមានតិច សម្រាប់នាងធ្វើមិនដូចនោះឡើយ។ នាងសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងវិញ ឆាប់ៗនេះ។

តារាស្រីសាច់ដូចបណ្តូលចេករូបនេះបាននិយាយថា បើរូបថតស្អាតនិងថ្មីៗ វិញ នាងមិនទាន់ចេញថត ឬ ចេញសកម្មភាពសិល្បៈអ្វីថ្មីឡើយ ដោយសារស្ងាត់ការងារនិងកូវិដ១០នេះផង។ សកម្មភាពរាល់ថ្ងៃនេះ នាងគ្រាន់តែថតលេងៗតាមទូរសព្ទដៃប៉ុណ្ណោះ ។ នាងក៏សូមអគុណដល់អ្នកគាំទ្រតាមដាននិងតែសរសើរនាងរហូតមក។

សូមបញ្ជាក់ថា កញ្ញា ពេជ្រ អាវីហ្សា ជាតារាស្រីស្អាតទទួលការចាប់អារម្មណ៍ជាខ្លាំងទាំងលើបណ្តាញសង្គម និង ក្នុងវិស័យសិល្បៈ។ គ្រាន់តែថតរូបលេងៗបញ្ចេញដើមទ្រូងសាច់ទ្រលុកទ្រលន់តិចៗ សោះ បែរជាផ្ទុះការពេញចិត្តនិងចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

សូមរំលឹកផងដែរថា កញ្ញា ពេជ្រ អាវីហ្សា ក៏ជាតារាស្រីម្នាក់មានចិត្តសប្បុរធម៌បានធ្វើការចំណាយថវិកាផ្ទាល់ចំនួន១០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ១៩។

ជាមួយគ្នានោះផងដែរកាលពីខែមីនាកន្លងមកឆ្នាំ២០២០នេះ នាងត្រឡប់មកចាប់ដៃគូជាមួយតារាប្រុសលោក អេនឌី វិញដោយថតរូបគូស្នេហ៍ជាមួយគ្នាល្អូកល្អិន ហើយបានថតសម្តែងបទចម្រៀងជាមួយគ្នាដែលមានចំណងជើងថា “ស្នេហាក្នុងសុបិន” ៕

អត្ថបទដែលជាប់ទាក់ទង