កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង និងដកហូតវត្ថុតាងមួយចំនួន

(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង និងដកហូតវត្ថុតាងមួយចំនួន។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២ និង៣០ នាទីរសៀល ថ្ងៃទីី៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារទំនេីប ភូ ពុយ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ។

បើយោងតាមសមត្ថកិច្ច ដែលចុះបង្ក្រាបដល់ទីតាំង បានឲ្យដឹងថា ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្រោមការដឹកនាំដោយ លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ ចុះបង្ក្រាបករណី ទីតាំងលេងល្បែង ស៊ីសង ( ភ្នាល់ទឹកភ្លៀងខាងលើ)។

កិច្ចចុះប្រតិបត្តិការខាងលើនេះដែរ ជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាង៖ សម្ភារកែច្នៃ ( ទ ទឹកភ្លៀងមួយឈុត), វិទ្យុទាក់ទង ចំនួន ០៦ គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន ០៣គ្រឿង និងម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ចំនួន ០២ គ្រឿង ។

ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេ ដោយសារការលេងនេះមិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំ ឬដាក់ទោសបានទេ។

បច្ចុប្បន្នវត្ថុតាង ត្រូវបាននគរបាលយកមករក្សាទុក នៅការិយាល័យជំនាញ ដើម្បីរងចាំការស្រាវជ្រាវបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង