សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យ អាជីវកម្ម​ក្លឹបកម្សាន្ត និងខារ៉ាអូខេ បើកដំណើរការឡើងវិញ នៅទូរទាំងប្រទេស​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ អាជីវកម្ម​ក្លឹបកម្សាន្ត និងខារ៉ាអូខេ បើកដំណើរការឡើងវិញ នៅទូរទាំងប្រទេស ប៉ន្តែត្រូវគោរព​វិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ៣ ខែកក្កដាម្សិលមិញ។ សម្តេចតេជោលើកឡើងថា« អនុញ្ញាតឱ្យអាជីវក​ម្មក្លឹប​កម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត​ប្រែក្លាយទៅ​ជា​ភោជ​​នីយដ្ឋាន ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ប៉ុន្តែត្រូវ​គោរព​ឱ្យបានម៉ឹងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវ​ការរីករាល​ដាល​នៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង