អុញនុះ! តារាសម្តែងល្បី អ្នកនាង សឿន ផានផាភួង បានបង្ហើបឱ្យដឹងពីរឿងអាថ៌កំបាំងរបស់នាងដោយមិនហ៊ានទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ

ភ្នំពេញ៖ តារាសម្តែងល្បីដែលមហាជនស្គាល់ក្នុងរឿងភាគតាមកញ្ជក់ទូរទស្សន៍ជាច្រើន អ្នកនាង សឿន ផានផាភួង បង្ហើបឱ្យដឹងពីរឿងអាថ៌កំបាំងរបស់នាងដោយមិនហ៊ានទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ។

ក្នុងវិស័យសិល្បៈរាប់ឆ្នាំមកហើយ តារាសម្តែងស្រីរូបនេះនៅបន្តមិនបង្ហាញមុខបុរសគូស្នេហ៍ណាម្នាក់ឡើយ ដោយប្រកែកនិងតែងតែឆ្លើយទៅកាន់អ្នកសារព័ត៌មានថា នាងមិនទាន់ជួបមនុស្សស្រលាញ់ពិតឡើយ។ ចំពោះនាងនៅមានរឿងមួយទៀត ធ្វើឱ្យនាងមិនទាន់ហ៊ានសម្រេចចិត្តបើកបេះដូង។

អ្នកនាង សឿន ផានផាភួង បានប្រាប់ថា មូលហេតុដែលនាងមកដល់ពេលនេះ មិនទាន់សម្រេចចិត្តស្រលាញ់ ឬ យកបុរសនោះ ព្រោះនាងគិតគូររឿងកូនៗរបស់នាង។ រាល់ថ្ងៃនេះនាងរវល់ខ្លាំងណាស់ ការងារ និង ក្រុមគ្រួសារ ជាហេតុនាំឱ្យនាងមិនដែលបានគិតគូរចំពោះបុរសល្អដែលនៅជុំខ្លួននាងនោះឡើយ។

តារាស្រីល្បីពូកែសម្តែង តួកាច តួឆ្នាស់ឆ្នើមរូបនេះបានបង្ហើបថា នាងស្ទើរតែគ្មានពេលមើលថែខ្លួនឯងផង ហើយពេលខ្លះញាំបីពេលស្ទើមិនត្រង់មាត់ផងទៀត។ ថាតើមានពេលណាទៅគិតរឿងយកអ្នកស្រលាញ់ ឬ យកគូអនាគតនោះ។ ណាមួយទៀតនាងត្រូវមើលថែចិញ្ចឹមកូនៗឱ្យរៀនចប់ជាមុនសិន ។ នាងខ្លាចចិញ្ចឹមកូនមិនបានល្អ បើរវល់តែយកពេលមកគិតគូររឿងស្នេហានោះវិញ។

ជាតារាស្រីនៅតែមានសម្រស់ស្អាតអ្នកនាង សឿន ផានផាភួង បានអះអាងថា នាងសុខចិត្តលំបាកលះបង់សេចក្តីស្នេហា សេចក្តីសុខរបស់ខ្លួន ព្រោះតែចង់ឱ្យកូនៗនាងរស់រានធំឡើងជាមនុស្សល្អ និង មានកត្តិយសទៅថ្ងៃមុខ។ 

សូមបញ្ជាក់ថា អ្នកនាង សឿន ផានផាភួង មានកូនពីរនាក់គឺ ប្រុសមួយ ស្រីមួយហើយ កូនស្រីរបស់នាងក៏ជាតារាល្បីម្នាក់ទៀតផងដែរ។ កូនរបស់នាងមានឈ្មោះ អាង សុជាតា ហៅ ឈូឈូ ជាតារាស្រីវ័័យក្មេងមានប្រជាប្រិយភាពខ្លាំង ពូកែលេងតួកំសត់ រហូតមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក។

សូមរំលឹកផងដែរថា តារាស្រី សឿន ផានផាភួង រូបនេះ ត្រូវបានមហាជនសរសើរចំពោះសមត្ថភាពរបស់នាង ពូកែសម្តែងលេងបានគ្រប់តួអង្គ ហើយអ្វីដែលពិសេសនោះ មហាជនចងចាំ និង ស្គាល់នាងយ៉ាងច្បាស់ នៅពេលនាងដើរតួកាច ជាតួស្រីឆ្នើមឆ្នាស់ ។ ជាមួយគ្នានឹង វិបត្តិកូវិដ១៩ប៉ះពាល់វិស័យសិល្បៈនោះ សម្រាប់អ្នកនាង សឿន ផានផាភួង វិញនៅតែខ្លាំងមានទីផ្សារការងារទទួលថតរឿងជាប់រហូតតែម្តង៕

៖ តារាសម្តែងល្បីដែលមហាជនស្គាល់ក្នុងរឿងភាគតាមកញ្ជក់ទូរទស្សន៍ជាច្រើន អ្នកនាង សឿន ផានផាភួង បង្ហើបឱ្យដឹងពីរឿងអាថ៌កំបាំងរបស់នាងដោយមិនហ៊ានទទួលយកស្នេហាពីបុរសណាម្នាក់ឡើយ។

ក្នុងវិស័យសិល្បៈរាប់ឆ្នាំមកហើយ តារាសម្តែងស្រីរូបនេះនៅបន្តមិនបង្ហាញមុខបុរសគូស្នេហ៍ណាម្នាក់ឡើយ ដោយប្រកែកនិងតែងតែឆ្លើយទៅកាន់អ្នកសារព័ត៌មានថា នាងមិនទាន់ជួបមនុស្សស្រលាញ់ពិតឡើយ។ ចំពោះនាងនៅមានរឿងមួយទៀត ធ្វើឱ្យនាងមិនទាន់ហ៊ានសម្រេចចិត្តបើកបេះដូង។

អ្នកនាង សឿន ផានផាភួង បានប្រាប់ថា មូលហេតុដែលនាងមកដល់ពេលនេះ មិនទាន់សម្រេចចិត្តស្រលាញ់ ឬ យកបុរសនោះ ព្រោះនាងគិតគូររឿងកូនៗរបស់នាង។ រាល់ថ្ងៃនេះនាងរវល់ខ្លាំងណាស់ ការងារ និង ក្រុមគ្រួសារ ជាហេតុនាំឱ្យនាងមិនដែលបានគិតគូរចំពោះបុរសល្អដែលនៅជុំខ្លួននាងនោះឡើយ។

តារាស្រីល្បីពូកែសម្តែង តួកាច តួឆ្នាស់ឆ្នើមរូបនេះបានបង្ហើបថា នាងស្ទើរតែគ្មានពេលមើលថែខ្លួនឯងផង ហើយពេលខ្លះញាំបីពេលស្ទើមិនត្រង់មាត់ផងទៀត។ ថាតើមានពេលណាទៅគិតរឿងយកអ្នកស្រលាញ់ ឬ យកគូអនាគតនោះ។ ណាមួយទៀតនាងត្រូវមើលថែចិញ្ចឹមកូនៗឱ្យរៀនចប់ជាមុនសិន ។ នាងខ្លាចចិញ្ចឹមកូនមិនបានល្អ បើរវល់តែយកពេលមកគិតគូររឿងស្នេហានោះវិញ។

ជាតារាស្រីនៅតែមានសម្រស់ស្អាតអ្នកនាង សឿន ផានផាភួង បានអះអាងថា នាងសុខចិត្តលំបាកលះបង់សេចក្តីស្នេហា សេចក្តីសុខរបស់ខ្លួន ព្រោះតែចង់ឱ្យកូនៗនាងរស់រានធំឡើងជាមនុស្សល្អ និង មានកត្តិយសទៅថ្ងៃមុខ។

សូមបញ្ជាក់ថា អ្នកនាង សឿន ផានផាភួង មានកូនពីរនាក់គឺ ប្រុសមួយ ស្រីមួយហើយ កូនស្រីរបស់នាងក៏ជាតារាល្បីម្នាក់ទៀតផងដែរ។ កូនរបស់នាងមានឈ្មោះ អាង សុជាតា ហៅ ឈូឈូ ជាតារាស្រីវ័័យក្មេងមានប្រជាប្រិយភាពខ្លាំង ពូកែលេងតួកំសត់ រហូតមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក។

សូមរំលឹកផងដែរថា តារាស្រី សឿន ផានផាភួង រូបនេះ ត្រូវបានមហាជនសរសើរចំពោះសមត្ថភាពរបស់នាង ពូកែសម្តែងលេងបានគ្រប់តួអង្គ ហើយអ្វីដែលពិសេសនោះ មហាជនចងចាំ និង ស្គាល់នាងយ៉ាងច្បាស់ នៅពេលនាងដើរតួកាច ជាតួស្រីឆ្នើមឆ្នាស់ ។ ជាមួយគ្នានឹង វិបត្តិកូវិដ១៩ប៉ះពាល់វិស័យសិល្បៈនោះ សម្រាប់អ្នកនាង សឿន ផានផាភួង វិញនៅតែខ្លាំងមានទីផ្សារការងារទទួលថតរឿងជាប់រហូតតែម្តង៕

អត្ថបទដែលជាប់ទាក់ទង