ផ្អើល​ទាំងព្រឹក! កម្មករ អូសរទេះម្នាក់ កំពុងតែដេកលង់លក់ ជាមួយកម្មករ ដូចគ្នា ក៍បានត្រដខ្យល់ ហើយ ស្លាប់បាត់បង់ជីវីត

រាជធានីភ្នំពេញ៖កម្មករ អូសរទេះម្នាក់ កំពុងតែដេកលង់លក់ ជាមួយកម្មករ ដូចគ្នា ក៍បានត្រដខ្យល់ ហើយ ស្លាប់បាត់បង់ជីវីតនៅលើដំបូល ស្តង់ លក់ផ្លែឈើ។

ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោងប្រមាណ២និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ នៅលើដំបូលស្តង់លេខ C ២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ស្ថិតនៅភូមិ ទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរស ដែលដេកស្លាប់ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ យិន ថន អាយុ ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅ លើស្តង់ខាងលើ និងមានស្រុកកំណើតភូមិ ព្រៃតា ញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។

តាម ព័ត៌មានពី បងប្អូនជីដូនមួយ ដែលស្នាក់នោះជាមួយគ្នា បានអោយដឹងថា បន្ទាប់ពីហូបបាយរួចនៅវេលាម៉ោងប្រមាណ៩យប់ ខ្លួន និង បងប្អូនជីដូនមួយ(សព ) ព្រមទាំងកម្មករអូសរទេះ ទាំងអស់៦នាក់ បាននាំគ្នា ទៅដេកលើដំបូងស្តង់ ដូ ចសព្វដង ដោយជួលគេដេកក្នុង១យប់២ពាន់រៀល។នៅពេលកំពង់តែដេកស្រាប់តែឈ្មោះយិន ថន បានរើសបង្រាស់ ត្រដខ្យល់ទាញដៃទាញជើង ។ភ្លាមៗ នេះ គាត់និងកម្មករ ដែលដេកជាមួយគ្នា ក៍បាននាំគ្នា ជួយធ្វើចលនា ជួយច្របាច់អោយនិងប្រុងបញ្ជូន ទៅកាន់មន្ទីរពេទ្យ មួយសន្ទុះស្រាប់តែ គាត់បានដាច់ខ្យលស្លាប់ បាត់ទៅហើយ ។បន្ទាប់ពីដេកស្លាប់ នៅវេលាព្រឹកគណះកម្មាការផ្សារព្រមទាំង សន្តិសុខ ក៍បានរាយការណ៍ ទៅនគរបាល មូលដ្ឋាន ដើម្បី រាយការណ៍ បន្តទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។

តាមការត្រួតពិនិត្យ គ្រូពេទ្យ កោសក្យវិច្ច័យរាជធានីភ្នំពេញក៍បានសន្និដ្ឋាន ថា កម្មកររូបនោះស្លាប់ដោយសារតែកាំងបេះដូង ។សពត្រូវបានសមត្ថកិច្ច ប្រគល់ ជួន ទៅក្រុមគ្រួសារបញ្ជូន ទៅកាន់ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង