បុរសម្នាក់បានយកកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះមិនបាន ក៏យកកាំបិតកាប់ដំបូលផ្ទះប្រក់ពីស័ង្កសី ហើយត្រូវប៉ូលិសឃាត់ខ្លួន

(កណ្តាល) ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះមិនបាន ក៏យកកាំបិតកាប់ដំបូលផ្ទះប្រក់ពីស័ង្កសី ហើយត្រូវប៉ូលិសឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ទី ០២ ខែកក្កដា ឆ្នាំ
២០២០ វេលាម៉ោង១រសៀល នៅចំណុចភូមិភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សួង រស៊្មី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហេង ហ៊ាន់ ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំ កើតហេតុ(ឃាត់ខ្លួន)។វត្ថុតាងចាប់យកកាំបិតប៉័ងតោ ផ្លែស ដងឈើចំនួន ០១និងដែកទីបមូល០១កំណាត់ប្រវែង០,៥២ ម៉ែត្រ។

ប៉ូលិសបន្តថា នៅថ្ងៃទី០២កក្កដាឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីជនសង្ស័យមានសភាពស្រវឹងស្រាបានយកដែកទីបនិងកាំបិតប៉័ងតោ ដេញកាប់ឈ្មោះ សួង រស៊្មី ដែលកំពុងនៅក្នុងផ្ទះ ពេលនោះជនរងគ្រោះបានរត់គេចចេញទៅផ្ទះជិតខាង។

បន្ទាប់មកជនសង្ស័យបានយកកាំបិតប៉័ងតោ កាប់ដំបូលផ្ទះរបស់ជនរងគ្រោះដែលធ្វើពីស័ង្កសី បណ្ដាលឱ្យមានស្នាមដាច់រហែក ហើយក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលពុកឫស្សី ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង