ការធ្វើសៀ​វភៅស្នាក់នៅ និងសៀវភៅគ្រួសារ ធ្វើត្រឹមអាជ្ញាធរ​មូលដ្ឋានតែប៉ុណ្ណោះ !

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងមហាផ្ទៃ បានធ្វើប្រតិភូកម្មផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ ស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។

ការពិនិត្យនេះក៏បានផ្តល់ ការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារ លែងជាសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានី ខេត្ត ទៀតហេីយ គឺត្រឹមថ្នាក់អធិការនគរបាលក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ ។

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃ ៖

អត្ថបទដែលជាប់ទាក់ទង