យុវជនពីនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលឡេីងទៅបុកខឿនផ្លូវផ្លោងបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់បង្កឡេីងដោយខ្លួនឯង ខណៈជិះពេលម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលឡេីងខឿនច្បារពុះចែកទ្រូងផ្លូវផ្លោងទៅបុកបង្គោលភ្លើងនៅកណ្តាលផ្លូវទៅបុរីអង្គរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវបុរីអង្គរភូមិបឹងរាំងសង្កាត់ទួលសង្កែទី ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

យុវជនរងគ្រោះដែលបានស្លាប់នោះគឺជាអ្នកជិះពីក្រោយមានឈ្មោះគង់ពង់ សុវណ្ណរាជ អាយុ ១៨ឆ្នាំមុខរបរជាសិស្ស ស្នាក់នៅម្តុំបុរីប៉េងហួតក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ មានស្រុកកំណេីតនៅខេត្តកំពង់ស្ពឺ។
យុវជនម្នាក់ទៀតដែលរបួសធ្ងន់មិនត្រូវបានស្គាល់អ្តសញ្ញាណនោះទេដែលជាអ្នកឌុប។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកើតហេតុយុវជនទំាងពីរនាក់ខាងលើបានជិះម៉ូតូឌុបគ្នាដោយយុវជនដែលរងរបួសធ្ងន់ជាអ្នកឌុបក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវបុរីអង្គរ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតឡើងលើសួនបុកផ្លោងទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់ម្នាក់ដែលជិះពីក្រោយនិងអ្នបើករងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ធានបានចុះទៅដល់កន្លែងកើតហេតុរួចក៍បានត្រួតពិនិត្យមើលនឹងធ្វេីកំណត់ហេតុរួចរាល់ហើយទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង